នៅថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារបានជួបសំណេះសំណាល និងផ្តល់ពាងទឹកចំនួន២៥ទៅដល់ប្រជាជនភូមិកោះកេរដែលបានចូលរួមកាត់សម្អាតស្មៅ និងធ្វើរបងស្រះត្រពាំងត្រាចដើម្បីយកស្តុកទឹកប្រើប្រាស់នៅរដូវប្រាំងនេះ។ លើសពីនេះ ឯកឧត្តមអគ្គនាយក ក៏បានផ្តាំផ្ញើនិងលើកទឹកចិត្តឱ្យបងប្អូនអ្នកភូមិកោះកេរទាំងអស់ បន្តចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌនៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរទាំងអស់គ្នាដើម្បីរក្សាកេរដំណែលឱ្យបានគង់វង្សតទៅកូនចៅជំនាន់ក្រោយៗទៀត។
ជាចុងក្រោយ ឯកឧត្តមអគ្គនាយកក៏បានបញ្ជាក់បន្ថែមថា អាជ្ញាធរជាតិព្រះវិហារនៅតែបន្តគាំទ្រ និងសហការជាមួយបងប្អូនក្នុងកិច្ចការអភិវឌ្ឍន៍សហគមន៍ភូមិកោះកេរឲ្យកាន់តែប្រសើរទៅមុខទៀត។
អត្ថបទ និងរូបភាព៖ ឃន់ វិច្ឆិកា