លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញមកធ្វើការបួងសួងសុំសេចក្តីសុខក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ថ្ងៃច័ន្ទ ៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញថ្វាយគ្រឿងដង្វាយដល់វត្ថុស័ក្តិសិទ្ធទាំងអស់នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ដល់ប្រទេសកម្ពុជាទាំងមូល និងជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំ មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបានសេចក្តីសុខសប្បាយ និងជោគជ័យគ្រប់ភារកិច្ច នៅក្នុងឱកាសឆ្នាំថ្មីខាងមុខនេះ។