3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Development

កម្មវិធីប្រជុំផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីអំពីបច្ចេកទេសដាំបន្លែ ចិញ្ចឹមសត្វ និងការផលិតជីធម្មជាតិ

Thursday, April 4, 2024 00:00 AM

ថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារការិយាល័យអភិវឌ្ឍន៍សហគមន៍ នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមន៍ បានផ្សព្វផ្សាយនិងបណ្តុះបណ្តាលអំពីបច្ចេកទេសដាំបន្លែ ចិញ្ចឹមសត្វ និងការផលិតជីធម្មជាតិ ព្រមទាំងបានចែកពូជបន្លែ ពូជជី និងពូជចកអាសូឡា ជូនដល់កសិករចំនួន២៧គ្រួសារ នៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីត្រៀមធ្វើការដាំដុះនៅរដូវស្សាខាងមុខនេះ។

ក្នុងឱកាសនោះដែរកសិករ បានចុះសិក្សាផ្ទាល់នៅសួនបន្លែសរីរាង្គ ដើម្បីសិក្សាអំពីការដាំបន្លែសរីរាង្គក្នុងរោងសំណាញ់ ការដាំចកអាសូឡាជាចំណីសត្វ និងការចិញ្ចឹមត្រីជាដើម ជាពិសេសបានពិភាក្សាគ្នាអំពីការបង្កើតក្រុមប្រើប្រាស់ទូភ្ញាស់ពងមាន់ខ្នាតធំរួមគ្នាដែលមានស្រាប់នៅក្នុងសួនបន្លែសរីរាង្គផងដែរ។

ក្រោយទទួលបានការចែករំលែកបទពិសោធ និងការណែនាំពីមន្រ្តីបច្ចេកទេសកសិកម្មនានារួចមក កសិករទាំងអស់បានប្តេជ្ញាអនុវត្ត នៅតាមផ្ទះរបស់ពួកគាត់រៀងៗខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យផលិតកម្មរបស់ខ្លួន ទទួលបានលទ្ធផលល្អប្រសើរ សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងគ្រួសារផង និងអាចបញ្ចេញលក់លើទីផ្សារក្នុងតំបន់ផង៕

អត្ថបទ ៖ យ៉ុង សុភ័ក្ត្រ

រូបភាព ៖ អ៊ុំ សុដារ៉ាត់

 

Thursday, April 4, 2024