នៅថ្ងៃទី១១- ១២ ខែមីនា ឆ្នាំ២០២៦ អង្គភាពអនុវត្តគម្រោងអាជ្ញាធរជាតិព្រះវិហារ បានសម្របសម្រួលរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការផលិតចំណីមាន់លក្ខណៈគ្រួសារ ដែលបង្រៀនដោយមន្រ្តីជំនាញមកពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។
វគ្គបណ្តុះបណ្តាលនេះ មានអ្នកចូលរួមសរុប ៥៣នាក់(ស្រី៣១នាក់) ក្នុងនោះមាន លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រូបង្គោល មន្រ្តីអង្គភាពអនុវត្តគម្រោង ក្រុមប្រឹក្សាឃុំស្រអែម មន្ត្រីអាជ្ញាធរជាតិព្រះវិហារ គណៈកម្មការសហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ និងក្រុមកសិករទទួលផលពីគម្រោង។
សិក្ខាកាមដែលបានចូលរៀននៅក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងទទួលបានម៉ាស៊ីនផលិតចំណីមាន់ និងសម្ភារៈចិញ្ចឹមមាន់ មួយចំនួនទៀតដើម្បីបន្ថយលើការចំណាយ និងធានាថា ការចិញ្ចឹមមាន់នឹងទទួលបានទិន្នផលខ្ពស់។ ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាល គ្រូបង្គោល និងសិក្ខាកាមបានចុះតាមផ្ទះកសិករដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងពិភាក្សាពីចំនុចត្រូវកែលម្អ។