តាមរយៈគម្រោងកសិកម្ម និងព្រៃឈើដែលឧបត្ថម្ភដោយមូលនិធិដាវីន (Darwin Initiative) អាជ្ញាធរជាតិព្រះវិហារ និងកញ្ញា លីលាន បេក្ខភាពបណ្ឌិតមកពីប្រទេសអាឡឺម៉ង់ និងសមាជិកគ្រូបង្គោល បានចុះបង្រៀនកសិករអំពីបច្ចេកទេសការពារចៃស និងស្រាំងទិចផ្លែ ក្នុងចម្ការកសិរុក្ខកម្ម តាមរយៈការបញ្ចាំងវីដេអូប្រាប់ពីវិធីសាស្រ្តកម្ចាត់ និងការអនុវត្តជាក់ស្តែង។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩-២១ ខែកក្កដា ឆ្នាំ២០២២ និងមានអ្នកចូលរួមសរុបចំនួន ៨៥នាក់នៅភូមិ ចំនួន៤គឺ ភូមិស្រអែមខាងជើង ភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន ភូមិសែនជ័យ និងភូមិតេជោបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។