អាជ្ញាធរជាតិព្រះវិហារ សម្របសម្រួលរៀបចំវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសផលិតចំណីត្រីទីឡាប់ព្យា និងប្រភេទត្រីផ្សេងទៀតបន្សាំនឹងការប្រែប្រួលអាកាសធាតុ របស់គម្រោងស្តារវិស័យទេសចរណ៍សហគមន៍បន្ទាប់ពីវិបត្តិកូវីដ១៩ នៅក្នុងភូមិធម្មជាតិសម្តេចតេជោហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
នៅថ្ងៃទី២៤- ២៥ ខែកុម្ភៈ ឆ្នាំ២០២៥ អង្គភាពអនុវត្តគម្រោងអាជ្ញាធរជាតិព្រះវិហារ បានសម្របសម្រួលរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការផលិតចំណីត្រីលក្ខណៈគ្រួសារ ដែលបង្រៀនដោយមន្រ្តីជំនាញមកពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។
វគ្គបណ្តុះបណ្តាលនេះ មានអ្នកចូលរួមសរុប ៣១នាក់(ស្រី១៥នាក់) ក្នុងនោះមាន លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រូបង្គោល មន្រ្តីអង្គភាពអនុវត្តគម្រោង ក្រុមប្រឹក្សាឃុំស្រអែម មន្ត្រីអាជ្ញាធរជាតិព្រះវិហារ គណៈកម្មការសហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ និងក្រុមកសិករទទួលផលពីគម្រោង។
សិក្ខាកាមដែលបានចូលរួមនឹងទទួលបានម៉ាស៊ីនផលិតចំណីត្រី និងសម្ភារៈចិញ្ចឹមត្រីមួយចំនួនទៀតដើម្បីធានាថា ការចិញ្ចឹមត្រីនឹងទទួលបានទិន្នផលខ្ពស់។
សូមបញ្ជាក់ផងដែរ ការអនុវត្តគម្រោងស្តារវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិកូវីដ១៩ មានរយៈពេល៤ឆ្នាំ គឺចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ក្រោមជំនួយថវិការបស់រដ្ឋាភិបាលជប៉ុន និងមើលការគ្រប់គ្រងទូទៅដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។