3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Development

អាជ្ញាធរជាតិព្រះវិហារសម្របសម្រួលវគ្គបណ្តុះបណ្តាល ជំនាញឆុងកាហ្វេ និងអភិវឌ្ឍន៍ម្ហូបអាហារ ដល់ សមាជិកសហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ

Friday, June 19, 2026 00:00 AM

ចាប់ថ្ងៃទី១២ ដល់ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរជាតិព្រះវិហារ ជាអង្គភាពអនុវត្តគម្រោង ស្តារវិស័យទេសចរណ៍បន្ទាប់ពីវិបត្តិកូវីដ-១៩ បាន សម្របសម្រួល វគ្គបណ្តុះបណ្តាលជំនាញឆុងកាហ្វេ និងអភិវឌ្ឍន៍ម្ហូបអាហារ ដល់សមាជិកសហគមន៍ ទេសចរណ៍ នៅក្នុងភូមិធម្មជាតិសម្តេចតេជោហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ វគ្គបណ្តុះ បណ្តាលនេះ បង្រៀនដោយមន្រ្តីជំនាញមកពីមន្ទីរ ទេសចរណ៍ខេត្តព្រះវិហារ និងមានអ្នកចូលរួមសរុប ៣៨នាក់ (ស្រី២២នាក់)។

គោលបំណងសំខាន់នៅក្នុង វគ្គបណ្តុះបណ្តាលនេះដើម្បីផ្តល់ចំណេះដឹងមូលដ្ឋាន ដល់សមាជិកសហគមន៍ អំពីជំនាញឆុងកាហ្វេ ជំនាញចុងភៅ រូបមន្តផ្សំគ្រឿង ចម្អិនអាហារ អនាម័យផ្ទះបាយនិងសម្ភារៈប្រើប្រាស់ របៀបបដិសណ្ឋារកិច្ចភ្ញៀវ ដែលជាផ្នែកមួយនៃការពង្រឹងផលិតផល និងសេវាកម្មទេសចរណ៍ នៅក្នុងសហគមន៍។

 

Friday, June 19, 2026