នៅថ្ងៃពុធ ៧កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារអភិវឌ្ឍន៍សហគមន៍ នាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមន៍ប្រចាំនៅរមណីយដ្ឋានប្រាសាទកោះកេរនៃអាជ្ញាធរជាតិព្រះវិហារ បានចុះតាមដានការប្រើប្រាស់វ៉ាក់សាំងការពារជំងឺ និងព្យាបាលសត្វ របស់ប្រជាជនចំនួន១៣គ្រួសារក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ដែលក្រុមការងារបានចុះបង្រៀន។
ជាលទ្ធផលបង្ហាញថា ប្រជាជនទាំង១៣គ្រួសារបានចេះស្ទាត់ក្នុងការលាយវ៉ាក់សាំងជាមួយចំណី និងទឹក ឲ្យមាន់ ទា របស់ពួកគាត់មិនឈឺ មិនងាប់ទាំងតូចទាំងធំ និងធំធាត់បានលឿន ដោយប្រើប្រាស់របៀបផលិតថ្នាំព្យាបាលសត្វឈឺធ្វើពីខ្ទឹមស ជាមួយនឹងខ្ញី និងរបៀបផលិតថ្នាំព្យាបាលសត្វឈឺធ្វើពីប្រទាលក្រពើសម្រាប់ទប់ទល់ការប្រែប្រួលអាកាសធាតុបច្ចុប្បន្ន។
អត្ថបទ ៖ មាន រ៉ា