6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

កិច្ចការអភិវឌ្ឍន៍

អគារស្នាក់ការអាជ្ញាធរជាតិព្រះវិហារ

Tuesday, August 8, 2023 08:26 AM

អគារស្នាក់ការអាជ្ញាធរជាតិព្រះវិហារ ជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់ការសាងសង់ជាផ្លូវការនៅកំឡុង ឆ្នាំ២០១៤។អគារស្នាកការអាជ្ញាធរជាតិព្រះវិហារ ជាសមិទ្ធផលមួយដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ។

អគារអាជ្ញាធរជាតិព្រះវិហារ មានទីតាំងស្ថិតនៅ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត នាប៉ែកខាងជើងឆៀងខាងលិច ទីរួមខេត្តព្រះវិហារ ត្រូវបានប្រារព្ធពិធីបើការដ្ឋានសាងសង់ក្នុងឆ្នាំ២០១១។ អគារនេះត្រូវបានបញ្ចប់ការសាងសង់ទាំងស្រុងនៅកំឡុង ឆ្នាំ២០១៣ ដោយចំណាយពេលសាងសង់ ៣ឆ្នាំ ។ អគារអាជ្ញាធរជាតិព្រះវិហារ សាងសង់នៅលើផ្ទៃដីទំហំ ២.៦ហិកតា មានអគារចំនួន៥ មានចំណតរថយន្តប្រមាណ ៦០គ្រឿង និងចំណតទោចក្រយានយន្តជាច្រើនគ្រឿងទៀត។

- អគារសម្រាប់ថ្នាក់ដឹកនាំ មានទំហំតួអគារបណ្ដោយប្រវែង ១៨ម៉ែត្រ និងទទឹងប្រវែង ១០ម៉ែត្រ មានចំនួន១ជាន់ កម្ពស់សរុបពីទ្រនាប់ខ្សាច់ ដល់ចុងកំពូលព្រំដំបូល ១៣ម៉ែត្រ។

- អគារចំនួនបួនទៀតជាអគារសម្រាប់នាយកដ្ឋានទាំងប្រាំពីរ មានទំហំតួអគារបណ្ដោយប្រវែង ២៨ ម៉ែត្រ និងទទឹងប្រវែង ១៣ម៉ែត្រ កម្ពស់សរុបពីទ្រនាប់ខ្សាច់ ដល់ចុងកំពូលព្រំដំបូល ៨.៥ម៉ែត្រ។

ការរៀបចំការិយាល័យធ្វើការផ្អែកទៅតាមមុខងារ និងតួនាទីប្រើប្រាស់។ ក្នុងនោះនៅចំនុចកណ្ដាលនៃប្លង់រួម គឺអគារសម្រាប់ថ្នាក់ដឹកនាំ រីឯអគារនៅជុំវិញទាំងបួនជាអគារសម្រាប់នាយកដ្ឋានទាំងប្រាំពីរមានរចនាសម្ព័ន្ធដូចតទៅ៖

១- នាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ច/p<>

២- នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា

៣- នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍

៤- នាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមន៍

៥- នាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក

៦- នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងតម្កល់ឯកសារ

៧- នាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ

Tuesday, August 8, 2023