3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

កិច្ចការអភិវឌ្ឍន៍

កម្មវិធីអប់រំផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ និងបរិស្ថានលើកទី៣ នៅរមណីយដ្ឋានប្រាសាទកោះកេរ

Wednesday, December 10, 2025 00:00 AM

ថ្ងៃពុធ ៥រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ បានរៀបចំកម្មវិធីអបរំផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ និងបរិស្ថាន លើកទី៣ នៅរមណីយដ្ឋានប្រាសាទកោះកេរ ដែលមានការចូលរួមពីសិស្សានុសិស្សវិទ្យាល័យស្រយង់ ចំនួន២០នាក់ (ស្រី១០នាក់)។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងឱ្យសិស្សានុសិស្សបានទទួលចំណេះដឹងអំពីប្រវត្តិសាស្រ្ត ច្បាប់ជួញដូរវត្ថុបុរាណដោយខុសច្បាប់ គុណតម្លៃព្រៃឈើ ការគ្រប់គ្រងកាកសំណល់ក្នុងតំបន់បេតិកភណ្ឌពិភពលោកកោះកេរ និងបំផុសគំនិតយុវជនឱ្យចូលរួមថែរក្សាការពារបេតិកភណ្ឌវប្បធម៌ជាតិ បរិស្ថាន និងធនធានធម្មជាតិក្នុងតំបន់។

Wednesday, December 10, 2025