កិច្ចប្រជុំពេញអង្គលើកទី៦ សម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (ICC-Preah Vihear)
នៅថ្ងៃអង្គារ ៨ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ អាជ្ញាធរជាតិព្រះវិហារបានរៀបចំកិច្ចប្រជុំពេញអង្គលេីកទី៦ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (ICC-Preah Vihear) ក្រោមអធិបតីភាពលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវសហប្រធានចិន និងប្រទេសឥណ្ឌា រួមជាមួយបណ្តាប្រទេសជាសមាជិកចំនួន ៥ ទៀតដូចជា ប្រទេសប៊ែលហ្សិក ប្រទេសបារាំង ប្រទេសជប៉ុន ប្រទេសថៃឡង់ដ៏ និងសហរដ្ឋអាមេរិច អ្នកជំនាញការជាតិ និងអន្តរជាតិ ភ្ញៀវកិត្តិយសជាតិ និងអន្តជាតិសរុបប្រមាណ ៨០នាក់។
កិច្ចប្រជុំនេះវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចការអភិរក្ស និងអភិវឌ្ឍប្រកបដោយគុណភាពក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងកោះកេរដោយមន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារក្នុងឆ្នាំ២០២០ កន្លងមកទោះស្ថិតក្នុងស្ថានភាពដ៏លំបាកនៃជម្ងឺកូវីត១៩។