3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

សារលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង​ជា
ប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ

Saturday, September 9, 2023 09:11 AM

ប្រាសាទព្រះវិហារបានគណៈកម្មាធិការបេតិកភណ្ឌ​ពិភពលោកនៃអង្គការយូណេស្កូសម្រេច ចុះក្នុងបញ្ជីបេតិកភណ្ឌ  ពិភពលោក នៅក្នុងសម័យប្រជុំលើកទី៣២ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅ ទីក្រុង​កេបិច ប្រទេសកាណាដា។ ចាប់ពីថ្ងៃ​ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រហូតមកដល់ឆ្នាំ២០២៣ នេះ គឺ​មានរយៈពេល១៥ឆ្នាំហើយ។

ខ្ញុំសូមបញ្ជាក់ថា ដំណើរការរៀបចំចុះរមណីយដ្ឋានប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌ​ពិភពលោកបានចាប់ផ្តើម​ពី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០០១ ដែលកាលនោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ប្រមុខរាជ​រដ្ឋា​ភិបាល កម្ពុជាបានផ្ញើលិខិត​មួយច្បាប់​ជូនឯកឧត្តម KOICHIRO MATSUURA អគ្គលេខាធិការនៃអង្គការ​យូណេស្កូ អំពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការស្នើសុំដាក់​ប្រាសាទព្រះវិហារ ចូលក្នុង​បញ្ជី​បេតិក​ភណ្ឌពិភពលោក។​ បន្ទាប់មក នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០០៦ ឯកសារស្នើសុំដាក់បញ្ចូលក្នុងបញ្ជី​បេតិកភណ្ឌ​ពិភពលោកនេះ បានដាក់ជូនមជ្ឈមណ្ឌលបេតិកភណ្ឌ​ពិភពលោកដែលមានទី​ស្នាក់​ការនៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងឆ្នាំ២០០៦នោះដែរ អាជ្ញាធរជាតិព្រះវិហារ បានបង្កើតឡើងដោយព្រះរាជក្រឹត្យ​លេខ នស/រកត/០៦០៦/២៤៨ ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៦ ដោយ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ជាអង្គភាព មួយទទួលខុសត្រូវលើការងារអភិរក្ស និងការអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទព្រះវិហារ។

នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំស្នើសុំដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រមណីយដ្ឋាន​ប្រាសាទព្រះវិហារ​បានស្ថិតក្នុងសភាពប្រឈមនឹងគ្រោះថ្នាក់ និងមានហានិភ័យខ្ពស់ជាច្រើន ប្រឈមនឹងការដួលរលំដែលបង្ក ឡើងដោយឬស​ឈើ ទឹកហូរច្រោះ កត្តា​ធម្មជាតិផ្សេងៗ និងកង្វះខាតការថែទាំផងដែរ។ លើសពីនោះ មានបញ្ហាប្រឈមមួយចំនួនទាក់ទង​ទៅនឹង​បញ្ហាគ្រាប់មីនដែលបន្សល់ទុកសម័យសង្រ្គាមនៅរាយប៉ាយគ្រប់ទីកន្លែង ការតាំងទីលំនៅ​របស់ប្រជា​ពលរដ្ឋនៅតំបន់​ប្រាសាទព្រះវិហារក៏មិនទាន់មានការគ្រប់គ្រងត្រឹមត្រូវនៅឡើយ។ ស្ថានភាពផ្លូវថ្នល់​ពីភ្នំពេញ ឬពី ខេត្តសៀមរាបមកកាន់​រមណីយដ្ឋានប្រាសាទព្រះវិហារ និងផ្លូវតភ្ជាប់ពីជើងភ្នំ ដល់កំពូលភ្នំ​ប្រាសាទព្រះវិហារក៏ស្ថិតក្នុង សភាពលំបាកខ្លាំង និងប្រឈមគ្រោះថ្នាក់ពេលធ្វើដំណើរ។

ក្រោយពេលប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០០៨ រាជរដ្ឋាភិបាលកម្ពុជា ​ក្រោមការដឹកនាំ​ដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន បានចាប់ផ្តើមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ភូមិ ឃុំ មន្ទីរពេទ្យ សាលារៀន វត្តអារ៉ាម សារមន្ទីរ  ហើយអាជ្ញាធរជាតិព្រះវិហារ បានដាក់ឲ្យប្រចាំការនៅរមណីយដ្ឋានប្រាសាទព្រះវិហារ។ រយៈ​ពេល១៥ឆ្នាំ កន្លងមកនេះ អាជ្ញាធរជាតិព្រះវិហារបានសម្រេចនូវសមិទ្ធផលជាប្រវត្តិសាស្រ្តដ៏ច្រើនអនេកទាក់ទងនឹង ការអភិរក្ស និងការជួសជុលប្រាសាទ ការគ្រប់គ្រងបរិស្ថាន និងព្រៃឈើ ការអភិវឌ្ឍន៍វិស័យ ទេសចរណ៍ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍសហគមន៍នៅក្នុង​រមណីយដ្ឋានជាដើម។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ តាងនាមឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សា​ភិបាលនៃអាជ្ញាធរជាតិ ព្រះវិហារ ទូលព្រះបង្គុំសូមព្រះបរមរាជានុញ្ញាតសម្តែងនូវកតញ្ញូកតវេទិតាធម៌​យ៉ាង ជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុតថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលជានិច្ចកាល ព្រះអង្គតែងតែយកព្រះទ័យទុក ដាក់ក្នុង​ការបំពេញព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តម ព្រមទាំងលះបង់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ​មិនខ្លាចនឿយហត់ចំពោះកិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌។ ខ្ញុំសូមសម្តែងនូវការគោរពដឹងគុណ យ៉ាង​ជ្រាលជ្រៅបំផុតចំពោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែ គាំទ្រ និងផ្តល់អនុសាសន៍ យុទ្ធសាស្រ្តគន្លឹះក្នុងកិច្ចការពារធនធានវប្បធម៌ និងធម្មជាតិ។

ជាចុងក្រោយនេះ ខ្ញុំសូមឧទ្ទិសនូវរាល់សមិទ្ធផលទាំងអស់ ដែលអាជ្ញាធរជាតិព្រះវិហារទទួលបានក្នុង​រយៈពេល១៥ឆ្នាំ ជូនដល់វិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន ព្រមទាំងថ្នាក់ដឹកនាំ អ្នកជំនាញការ​ជាតិ និងអន្តរជាតិទាំងអស់ ដែល បានបូជាកម្លាំងកាយចិត្តប្រាជ្ញាស្មារតីក្នុងបុព្វហេតុអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ។



Preah Vihear

​ ​ ​ ​ ​

GOPURA V

Gopura V is of cruciform shape, standing on a sandstone platform built onto the natural bedroc...

10/19/2023 10:38

PREAH VIHEAR TEMPLE

The Temple Preah Vihear is situated a top of a 625-meter cliff of th...

10/24/2023 16:09

Explore in 3D

តាមរយៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ក្រុមការងារ Cyark សហការជាមួយអាជ្ញាធរជាតិព្រះវិហារ បានចុះស...

10/24/2023 16:09