សារឯកឧត្តម គង់ ពុទ្ធិការ
អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ
រមណីយដ្ឋានប្រាសាទព្រះវិហារត្រូវបាន ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នាសម័យប្រជុំពេញអង្គគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើទី៣២ នៅទីក្រុងកេបិច ប្រទេសកាណាដា។ ចាប់ពីចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក រមណីយដ្ឋានប្រាសាទព្រះវិហារ រហូតមកដល់ ឆ្នាំ២០២៣ នេះ គឺមានរយៈពេល១៥ឆ្នាំហើយ។
ក្នុងរយៈពេល១៥ឆ្នាំនេះ បញ្ហាប្រឈមផ្នែកអភិរក្ស និងអភិវឌ្ឍជាច្រើនត្រូវបានដោះស្រាយ តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងក្របខណ្ឌ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទព្រះវិហារ (អាយ ស៊ី ស៊ី ព្រះវិហារ)។ សមិទ្ធផលជាប្រវត្តិសាស្រ្តដ៏អស្ចារ្យយ៉ាងច្រើនត្រូវបានរំលេចឡើងដោយផ្តោតជាចម្បងទៅលើកិច្ចការអភិរក្ស និងជួសជុលរមណីយដ្ឋានការស្រាវជ្រាវបេតិកភណ្ឌរូបី និងអរូបី ការស្រាវជ្រាវ ប្រព័ន្ធធារាសាស្ត្រ និងការស្តារអោយដំណើរការឡើងវិញ ការថែរក្សាបរិស្ថាន និងការដាំដើមឈើឡើងវិញ ការថែរក្សា ទេសភាពវប្បធម៌ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជាផ្លូវ ស្ពាន សារមន្ទីរ ទីលានចំណត សួនច្បារ និងបញ្ជរសំបុត្រ សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងការលើកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។
លើសពីនោះអាជ្ញាធរជាតិព្រះវិហារក៏បានសម្រេចការងារដ៏ធំជូនជាតិមាតុភូមិមួយទៀត គឺការរៀបចំឯកសារដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ការចងក្រងឯកសារសមិទ្ធផលការងាររបស់អាជ្ញាធរជាតិព្រះវិហារ នៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ រយៈពេល១៥ឆ្នាំកន្លងទៅនេះ គឺបង្ហាញពីភាពជោគជ័យដ៏ត្រចះត្រចង់ និងជាឯកសារសម្រាប់អ្នកបន្តវេនជំនាន់ក្រោយឲ្យខិតខំថែរក្សាបេតិកភណ្ឌបន្តទៅទៀត។
Gopura V is of cruciform shape, standing on a sandstone platform built onto the natural bedroc...
The Temple Preah Vihear is situated a top of a 625-meter cliff of th...
តាមរយៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ក្រុមការងារ Cyark សហការជាមួយអាជ្ញាធរជាតិព្រះវិហារ បានចុះស...