6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
Department of Conservation and Archaeology (DCA)

នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា

Thursday, October 19, 2023

នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា

នាយកដ្ឋានអភិរក្សនិងបុរាណវិទ្យា មានមុខងារនិងភារកិច្ចដូចតទៅ៖

  • កំណត់ទិសដៅនិងរៀបចំផែនការមេសម្រាប់រយៈពេលខ្លី មធ្យម និងវែង ស្តីពីការគ្រប់គ្រង អភិរក្ស និងថែទាំ​ប្រាសាទក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ. ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល​ស្តីពីការអភិរក្សប្រាសាទនិងកិច្ចការបុរាណវិទ្យា
  • រៀបចំឯកសារស្តីពីស្ថានភាពប្រាសាទ ផែនទីហានិភ័យប្រាសាទ និងរបាយការណ៍ស្តីពីស្ថានភាពនៃការអភិរក្ស
  • សិក្សានិងសម្រង់ប្លង់បច្ចេកទេសរបស់ប្រាសាទនានា
  • រៀបចំចុះបញ្ជីស្ថានីយបុរាណវិទ្យានិងវត្ថុសិល្បៈតាមប្រាសាទនិងគ្រប់គ្រងសមុច្ច័យបុរាណ ប្រាសាទព្រមទាំង​រចនាសម្ព័ន្ធបុរាណនានាក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
  • រៀបចំកម្មវិធីនិងអនុវត្តការងារអភិរក្សប្រាសាទនិងរចនាសម្ព័ន្ធបុរាណនានាក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
  • បង្កើតក្រុមចល័តដែលមានសមត្ថភាពនិងឧបករណ៍សម្ភារៈសមស្របដើម្បីរៀបចំថែទាំនិងតាមដានផ្នែក​បុរាណវិទ្យានិងការគ្រប់គ្រងរមណីយដ្ឋាន
  • រៀបចំ គ្រប់គ្រង និងដឹកនាំឆ្មាំប្រាសាទនិងពលករជំនាញនានា
  • ពិនិត្យនិងផ្តល់យោបល់បច្ចេកទេសផ្នែកបុរាណវិទ្យា លើគម្រោងអភិរក្សនិងគម្រោងអភិវឌ្ឍន៍នានា ក្នុងតំបន់​ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
  • រៀបចំផែនការ ការស្ទង់ពិនិត្យមើល និងកំណាយបុរាណវិទ្យា ព្រមទាំងចាត់វិធានការសម្រាប់បង្ការ ឬសង្គ្រោះ​តាមការចាំបាច់
  • យកចិត្តទុកដាក់ជាប្រចាំក្នុងកិច្ចការពារថែទាំ ទល់ទ្រ យាមកាមប្រាសាទនានាក្នុងតំបន់ស្ថិតក្រោមការ​គ្រប់គ្រងរបស់ អ.ជ.ព.វ.
  • រៀបចំនិងអនុវត្តរាល់កម្មវិធីស្រាវជ្រាវលើវិស័យបុរាណវិទ្យានិងការងារអភិរក្ស​ប្រាសាទ និងវត្ថុបុរាណ
  • ធ្វើការតាមដាន ត្រួតពិនិត្យ និងសម្របសម្រួលការដ្ឋានជាតិនិងអន្តរជាតិពាក់ព័ន្ធនឹងការងារអភិរក្សនិង​បុរាណវិទ្យា
  • ប្រមូល ចងក្រងឯកសារ នូវលទ្ធផលកិច្ចការអភិរក្សនិងស្រាវជ្រាវបុរាណវិទ្យា
  • ធ្វើរបាយការណ៍សរុប ស្ដីពីសកម្មភាពការងាររបស់នាយកដ្ឋាន ប្រចាំខែ ត្រីមាស ឆមាស នព្វមាស ប្រចាំឆ្នាំ និងរបាយការណ៍ស្តីពីសភាពការណ៍ចាំបាច់បន្ទាន់ពាក់ព័ន្ធនឹងការងាររបស់ខ្លួនជូនអគ្គនាយក អ.ជ.ព.វ.
  • បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់អគ្គនាយក អ.ជ.ព.វ.។