នាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមន៍
នាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍសហគមន៍ មានមុខងារនិងភារកិច្ចដូចតទៅ៖
- កំណត់ទិសដៅ និងរៀបចំផែនការមេសម្រាប់រយៈពេលខ្លី មធ្យម និងវែងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រងដីធ្លី និងលំនៅឋានស្របតាមកិច្ចការពារ ទេសភាពវប្បធម៌នៅក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
- សិក្សា រៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យដីធ្លី លំនៅឋាន សំណង់ និងប្រជាសាស្ត្រក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ. ដោយសហការជាមួយស្ថាប័ន/អង្គភាពពាក់ព័ន្ធ
- សិក្សានិងរៀបចំបទប្បញ្ញត្តិនិងវិធានពាក់ព័ន្ធក្នុងការគ្រប់គ្រងដីធ្លី លំនៅឋាន និងសំណង់ ព្រមទាំងតាមដានការអនុវត្តបទប្បញ្ញត្តិនិងវិធានទាំងនោះ
- សិក្សា អង្កេត និងវាស់វែងដីធ្លីគ្រប់ប្រភេទនៅក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ. ដោយសហការជាមួយស្ថាប័ន/អង្គភាពនិងអាជ្ញាធរដែនដីពាក់ព័ន្ធ
- កំណត់រាល់តំបន់ដែលត្រូវធ្វើការរៀបចំដើម្បីបម្រើផលប្រយោជន៍សាធារណៈស្របតាមបទដ្ឋាននៃអភិរក្ស និងការអភិវឌ្ឍន៍នៅក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
- ចូលរួមដោះស្រាយផលប៉ះពាល់ក្នុងគម្រោងអភិរក្សនិងអភិវឌ្ឍផ្សេងៗដោយសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ
- ពិនិត្យសំណើស្នើសុំសាងសង់ និងរៀបចំលិខិតអនុញ្ញាតសាងសង់ស្របទៅតាមបទប្បញ្ញត្តិជាធរមាន ព្រមទាំងតាមដាន និងត្រួតពិនិត្យការសាងសង់ទាំងនោះ
- រៀបចំឱ្យមានក្រុមអង្កេតប្រជាសាស្ត្រដើម្បីតាមដានការប្រែប្រួលនៃកំណើន និងកម្រិតជីវភាពរស់នៅនិងការប្រែប្រួលទីលំនៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
- គិតគូរនិងលើកផែនការអភិវឌ្ឍសហគមន៍ប្រកបដោយនិរន្តរភាព តុល្យភាព និងសមាហរណភាពក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
- ជម្រុញឱ្យមានការលើកកម្ពស់វិស័យអប់រំ កសិកម្ម និងមុខរបររបស់ប្រជាជន
- រៀបចំការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អ.ជ.ព.វ. ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នជាតិ និងអន្តរជាតិ
- ចូលរួមសហការពិនិត្យនិងផ្តល់យោបល់លើសំណើរបស់សហគមន៍ក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
- រៀបចំគំរូស្ថាបត្យកម្មខ្មែរបុរាណគ្រប់ប្រភេទដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
- ពិនិត្យ និងផ្តល់យោបល់ស្តីពីកិច្ចការពារបេតិកភណ្ឌក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ. ជាពិសេសវត្តអារាមដែលមានលក្ខណៈប្រវត្តិសាស្ត្រ លំនៅឋានប្រពៃណី និងអគារ ស្ថាបត្យកម្មដែលមានតម្លៃបេតិកភណ្ឌតាមការស្នើសុំរបស់អាជ្ញាធរមានសមត្ថកិច្ច
- សិក្សានិងរៀបចំឯកសារស្តីពីវិធានការពាក់ព័ន្ធនឹងការងារនគរូបនីយកម្ម សម្រាប់រក្សាតុល្យភាព រវាងការអភិវឌ្ឍ និងការអភិរក្សបេតិកភណ្ឌវប្បធម៌និងបរិស្ថាន
- អភិរក្សនិងលើកតម្លៃទេសភាពវប្បធម៌ដោយភ្ជាប់ជាមួយប្រពៃណីប្រវត្តិសាស្ត្រខ្មែរនៅក្នុងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
- សិក្សាស្រាវជ្រាវសំណង់បែបប្រវត្តិសាស្ត្រនិងលក្ខណៈបុរាណដើម្បីចងក្រងនិងបោះពុម្ពផ្សព្វផ្សាយ
- សហការជាមួយក្រសួង ស្ថាប័ន និងនាយកដ្ឋានពាក់ព័ន្ធក្នុងការកសាង ស្តារជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
- ធ្វើរបាយការណ៍សរុប ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋាន ប្រចាំខែ ត្រីមាស ឆមាស នព្វមាស ប្រចាំឆ្នាំ និងរបាយការណ៍ស្តីពីសភាពការណ៍ចាំបាច់បន្ទាន់ពាក់ព័ន្ធនឹងការងាររបស់ខ្លួនជូនអគ្គនាយក អ.ជ.ព.វ.
- បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់អគ្គនាយក អ.ជ.ព.វ.។