6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
Department of Security and Cooperation (DSC)

នាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ

Thursday, October 26, 2023

នាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ

នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការ មានមុខងារនិងភារកិច្ចដូចតទៅ៖

  • ការពារនិងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនៅក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រង​របស់ អ.ជ.ព.វ.
  • ទប់ស្កាត់រាល់សកម្មភាពខុសច្បាប់និងគ្មានការអនុញ្ញាត ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃបេតិកភណ្ឌ បុរាណវិទ្យា វប្បធម៌ អារ្យធម៌ ទំនៀមទំលាប់ ប្រពៃណី ជំនឿ សាសនា ទេសភាពវប្បធម៌ ការ ស្រាវជ្រាវសកម្មភាពខុស​ច្បាប់ សណ្តាប់ធ្នាប់ អនាម័យ ការជីកកកាយ ការលុបដី ការរៀបចំព្រឹត្តការណ៍ និងពិធីផ្សេងៗនៅក្នុងតំបន់​ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
  • សហការជាមួយនាយកដ្ឋានជំនាញ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នគរបាល កងរាជអាវុធហត្ថ និងមន្ត្រីមាន​សមត្ថកិច្ចពាក់ព័ន្ធ ទប់ស្កាត់បទល្មើសព្រៃឈើ ការទន្ទ្រានយកដី ការសាងសង់ សំណង់ខុសច្បាប់ និងគ្មានការ​អនុញ្ញាតនៅក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
  • សហការជាមួយនគរបាលបេតិកភណ្ឌដើម្បីទប់ស្កាត់និងបង្ក្រាបការគាស់កកាយ ការរុករក ការលួច និងការ​ជួញដូរវត្ថុបុរាណ
  • សហការជាមួយនឹងអង្គភាពនគរបាលទេសចរណ៍ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខជូនភ្ញៀវទេសចរ
  • រៀបចំផែនការអន្តរាគមន៍ ល្បាត និងវិធានការណ៍ទប់ស្កាត់នៅតាមគោលដៅនានា ដោយសហការជាមួយ​អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់និងជាមួយបណ្តានាយកដ្ឋាននានារបស់ អ.ជ.ព.វ.
  • សហការជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ដើម្បីប្រមូល​និងគ្រប់គ្រងទិន្នន័យមីន និងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
  • រៀបចំ គ្រប់គ្រង និងដឹកនាំកម្លាំងសន្តិសុខអភិរក្ស
  • សិក្សានិងលើកផែនការដើម្បីបោសសំអាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
  • ធ្វើរបាយការណ៍សរុប ស្ដីពីសកម្មភាពការងាររបស់នាយកដ្ឋាន ប្រចាំខែ ត្រីមាស ឆមាស នព្វមាស ប្រចាំឆ្នាំ និងរបាយការណ៍ស្តីពីសភាពការណ៍ចាំបាច់បន្ទាន់ពាក់ព័ន្ធនឹងការងាររបស់ខ្លួនជូនអគ្គនាយក អ.ជ.ព.វ.
  • បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់អគ្គនាយក អ.ជ.ព.វ.។