6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
Department of Research, Training and Documentation (DRTD)

នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងឯកសារ

Thursday, October 26, 2023

នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងឯកសារ

នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ មានមុខងារនិងភារកិច្ចដូចតទៅ៖

  • រៀបចំផែនការស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ របស់អាជ្ញាធរជាតិព្រះវិហារ សម្រាប់ រយៈពេលខ្លី មធ្យម និងវែង ដោយសហការជាមួយនាយកដ្ឋានជំនាញពាក់ព័ន្ធ និងដៃគូជាតិ និងអន្តរជាតិ
  • រៀបចំកម្មវិធីយុទ្ធសាស្ត្រសម្រាប់ការស្រាវជ្រាវប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី សង្គម និងប្រជាសាស្ត ដែលទាក់​ទងនឹងបេតិកភណ្ឌរូបី និងអរូបី ព្រមទាំងវិស័យផ្សេងៗទៀតពាក់ព័ន្ធនឹងការងារក្នុង តំបន់ស្ថិតក្រោមការគ្រប់​គ្រងរបស់ អ.ជ.ព.វ.
  • រៀបចំកម្មវិធីបណ្តុះបណ្តាល សិក្ខាសាលា លើការងារអភិរក្សបេតិកភណ្ឌ និងការអភិវឌ្ឍប្រកប ដោយចីរភាព និងការអភិវឌ្ឍធនធានមនុស្សដោយសហការជាមួយនាយកដ្ឋាននានា ស្ថាប័នជាតិ និងអន្តរជាតិ
  • តាមដាននិងចាត់វិធានការណ៍លើរាល់លទ្ធផលស្រាវជ្រាវដែលត្រូវបានបោះពុម្ពនិងផ្សព្វផ្សាយជាសាធារណៈដែល​ពុំមាន​ការអនុញ្ញាតពី អ.ជ.ព.វ.
  • គ្រប់គ្រងសារមន្ទីរ អភិរក្សដ្ឋាន បណ្ណាល័យ និងមណ្ឌលតម្កល់ឯកសាររបស់ អ.ជ.ព.វ.
  • បង្កើតប្រព័ន្ធទិន្នន័យដើម្បីចុះបញ្ជីលទ្ធផលស្រាវជ្រាវរបស់ អ.ជ.ព.វ. និងរបស់ស្ថាប័នជាតិនិងអន្តរជាតិ
  • រៀបចំគ្រប់គ្រងប័ណ្ណចេញ-ចូល តំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ. ដោយឥតគិតថ្លៃសម្រាប់អ្នក​ស្រាវជ្រាវអន្តរជាតិ
  • សិក្សាចងក្រងនិងផ្សព្វផ្សាយគ្រប់ឯកសារគតិយុត្ត និងវិធាននានាទាក់ទងនឹងកម្មសិទ្ធិបញ្ញ អនុសញ្ញាពាក់ព័ន្ធ​នឹងបេតិកភណ្ឌរូបី និងអរូបី ព្រមទាំងក្រឹត្យក្រមបទដ្ឋានរបស់អង្គការយូណេស្ក
  • រៀបចំអនុស្សារណៈយោគយល់ កិច្ចព្រមព្រៀង និងឯកសារស្តីពីកិច្ចសហប្រតិបត្តិការរវាង អ.ជ.ព.វ. និងដៃគូ​ជាតិនិងអន្តរជាតិ លើវិស័យស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍន៍នានា ដោយសហការជាមួយនាយកដ្ឋានជំនាញ​ពាក់ព័ន្ធ
  • រៀបចំឱ្យមានកម្លាំងសន្តិសុខ ពលករ និងពលករជំនាញ ដើម្បីថែទាំ ជួសជុល ការពារ សារមន្ទីរ អភិរក្សដ្ឋាន បណ្ណាល័យ និងមណ្ឌលតម្កល់ឯកសារ
  • សហការជាមួយនាយកដ្ឋានជំនាញ និងស្ថាប័នពាក់ព័ន្ធក្នុងការប្រមូលវត្ថុសិល្បៈយកមករក្សាទុក ថែទាំ ជួសជុល និងចុះបញ្ជីសារពើភណ្ឌរាល់សមុច្ច័យនៅក្នុងសារមន្ទីរ និងអភិរក្សដ្ឋាន
  • លើកគម្រោងរៀបចំយុទ្ធនាការឃោសនា និងផ្សព្វផ្សាយ ដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ ដើម្បីបំផុសស្មារតី​យល់ដឹងអំពីតម្លៃបេតិកភណ្ឌនិងរមណីយដ្ឋាន
  • ចូលរួមសហការស្រាវជ្រាវក្នុងគម្រោងស្រាវជ្រាវជាតិនិងអន្តរជាតិក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
  • ចងក្រង ផ្សព្វផ្សាយ និងពង្រឹងការអនុវត្តក្រមប្រតិបត្តិសម្រាប់អ្នកស្រាវជ្រាវ
  • ធ្វើរបាយការណ៍សរុប ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋាន ប្រចាំខែ ត្រីមាស ឆមាស នព្វមាស ប្រចាំឆ្នាំ និងរបាយការណ៍ស្តីពីសភាពការណ៍ចាំបាច់បន្ទាន់ពាក់ព័ន្ធនឹងការងាររបស់ខ្លួនជូនអគ្គនាយក អ.ជ.ព.វ.
  • បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់អគ្គនាយក អ.ជ.ព.វ.។