នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងឯកសារ
នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ មានមុខងារនិងភារកិច្ចដូចតទៅ៖
- រៀបចំផែនការស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ របស់អាជ្ញាធរជាតិព្រះវិហារ សម្រាប់ រយៈពេលខ្លី មធ្យម និងវែង ដោយសហការជាមួយនាយកដ្ឋានជំនាញពាក់ព័ន្ធ និងដៃគូជាតិ និងអន្តរជាតិ
- រៀបចំកម្មវិធីយុទ្ធសាស្ត្រសម្រាប់ការស្រាវជ្រាវប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី សង្គម និងប្រជាសាស្ត ដែលទាក់ទងនឹងបេតិកភណ្ឌរូបី និងអរូបី ព្រមទាំងវិស័យផ្សេងៗទៀតពាក់ព័ន្ធនឹងការងារក្នុង តំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
- រៀបចំកម្មវិធីបណ្តុះបណ្តាល សិក្ខាសាលា លើការងារអភិរក្សបេតិកភណ្ឌ និងការអភិវឌ្ឍប្រកប ដោយចីរភាព និងការអភិវឌ្ឍធនធានមនុស្សដោយសហការជាមួយនាយកដ្ឋាននានា ស្ថាប័នជាតិ និងអន្តរជាតិ
- តាមដាននិងចាត់វិធានការណ៍លើរាល់លទ្ធផលស្រាវជ្រាវដែលត្រូវបានបោះពុម្ពនិងផ្សព្វផ្សាយជាសាធារណៈដែលពុំមានការអនុញ្ញាតពី អ.ជ.ព.វ.
- គ្រប់គ្រងសារមន្ទីរ អភិរក្សដ្ឋាន បណ្ណាល័យ និងមណ្ឌលតម្កល់ឯកសាររបស់ អ.ជ.ព.វ.
- បង្កើតប្រព័ន្ធទិន្នន័យដើម្បីចុះបញ្ជីលទ្ធផលស្រាវជ្រាវរបស់ អ.ជ.ព.វ. និងរបស់ស្ថាប័នជាតិនិងអន្តរជាតិ
- រៀបចំគ្រប់គ្រងប័ណ្ណចេញ-ចូល តំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ. ដោយឥតគិតថ្លៃសម្រាប់អ្នកស្រាវជ្រាវអន្តរជាតិ
- សិក្សាចងក្រងនិងផ្សព្វផ្សាយគ្រប់ឯកសារគតិយុត្ត និងវិធាននានាទាក់ទងនឹងកម្មសិទ្ធិបញ្ញ អនុសញ្ញាពាក់ព័ន្ធនឹងបេតិកភណ្ឌរូបី និងអរូបី ព្រមទាំងក្រឹត្យក្រមបទដ្ឋានរបស់អង្គការយូណេស្ក
- រៀបចំអនុស្សារណៈយោគយល់ កិច្ចព្រមព្រៀង និងឯកសារស្តីពីកិច្ចសហប្រតិបត្តិការរវាង អ.ជ.ព.វ. និងដៃគូជាតិនិងអន្តរជាតិ លើវិស័យស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍន៍នានា ដោយសហការជាមួយនាយកដ្ឋានជំនាញពាក់ព័ន្ធ
- រៀបចំឱ្យមានកម្លាំងសន្តិសុខ ពលករ និងពលករជំនាញ ដើម្បីថែទាំ ជួសជុល ការពារ សារមន្ទីរ អភិរក្សដ្ឋាន បណ្ណាល័យ និងមណ្ឌលតម្កល់ឯកសារ
- សហការជាមួយនាយកដ្ឋានជំនាញ និងស្ថាប័នពាក់ព័ន្ធក្នុងការប្រមូលវត្ថុសិល្បៈយកមករក្សាទុក ថែទាំ ជួសជុល និងចុះបញ្ជីសារពើភណ្ឌរាល់សមុច្ច័យនៅក្នុងសារមន្ទីរ និងអភិរក្សដ្ឋាន
- លើកគម្រោងរៀបចំយុទ្ធនាការឃោសនា និងផ្សព្វផ្សាយ ដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ ដើម្បីបំផុសស្មារតីយល់ដឹងអំពីតម្លៃបេតិកភណ្ឌនិងរមណីយដ្ឋាន
- ចូលរួមសហការស្រាវជ្រាវក្នុងគម្រោងស្រាវជ្រាវជាតិនិងអន្តរជាតិក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
- ចងក្រង ផ្សព្វផ្សាយ និងពង្រឹងការអនុវត្តក្រមប្រតិបត្តិសម្រាប់អ្នកស្រាវជ្រាវ
- ធ្វើរបាយការណ៍សរុប ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋាន ប្រចាំខែ ត្រីមាស ឆមាស នព្វមាស ប្រចាំឆ្នាំ និងរបាយការណ៍ស្តីពីសភាពការណ៍ចាំបាច់បន្ទាន់ពាក់ព័ន្ធនឹងការងាររបស់ខ្លួនជូនអគ្គនាយក អ.ជ.ព.វ.
- បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់អគ្គនាយក អ.ជ.ព.វ.។