6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
Registration of art objects at Preah Vihear temple

ការងារចុះបញ្ជីបុរាណដ្ឋាននៅតំបន់ រមណីយដ្ឋានប្រាសាទ​ព្រះវិហារ

Thursday, October 26, 2023

ការងារចុះបញ្ជីបុរាណដ្ឋាននៅតំបន់ រមណីយដ្ឋានប្រាសាទ​ព្រះវិហារ

ប្រាសាទព្រះវិហារ បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលាក របស់អង្គការយូណេស្កូនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨។ ចាប់ពីឆ្នាំ២០០៨ រហូតដល់បច្ចុប្បន្ន បុរាណវិទូនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យាបានចុះសិក្សាស្រាវជ្រាវផ្ទៀងផ្ទាត់ ស្ថានីយបុរាណវិទ្យាដែលបានស្គាល់កន្លងមក និងស្វែងរកបុរាណដ្ឋានថ្មីៗបន្ថែមទៀត នៅក្នុងតំបន់ការពាររមណីយដ្ឋាន ប្រាសាទព្រះវិហារ។

គោលបំណងគឺ ដើម្បីសិក្សាស្រាវជ្រាវ និងចុះបញ្ជីបុរាណដ្ឋាននៅក្នុងតំបន់អភិរក្ស និងគ្រប់គ្រងដោយអាជ្ញាធរជាតិព្រះវិហារ ដែលមានដូចជាប្រាសាទ សហគមន៍បុរាណ សំណង់រក្សាទឹក (បារាយណ៍ ស្រះទឹក និងត្រពាំង) ទីតាំងមានវត្ថុសិល្បៈ និងការដ្ឋានយកថ្ម។ល។ បុរាណដ្ឋានដែលបានរកឃើញនឹងធ្វើបញ្ជីសារពើភណ្ឌនៅក្នុងប្រព័ន្ធ GIS និងដើម្បីរៀបចំផែនការ អភិរក្ស។ ក្រៅពីនោះ វត្ថុសិល្បៈដែលប្រមូលបាននឹងយកទៅរក្សាទុកក្នុងសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ។

លទ្ធផលទទួលបាន គឺមានទីតាំងបុរាណវិទ្យាថ្មីៗមួយចំនួនត្រូវបានរកឃើញ និងបុរាណដ្ឋាន មួយចំនួនទៀតមាននៅក្នុង ទិន្នន័យដែលបានស្រាវជ្រាវពីមុនរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសាលាបារាំងចុងបូព៌ា។ បុរាណដ្ឋានដែលបាន ចុះបញ្ជីសិ្ថតនៅក្នុងតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារសរុបមានប្រាសាទចំនួន៧ គ្រឹះបុរាណចំនួន៤ បារាយណ៍ចំនួន៤ ត្រពាំង និងស្រះចំនួន២២ និង​សហគមន៍មនុស្សរស់នៅពីបុរាណចំនួន១៩។

 

 


ការងារចុះបញ្ជីសារពើភណ្ឌវត្ ...

វត្ថុសិល្បៈនៅប្រាសាទព្រ ...

Thursday, October 26, 2023

ការងារចុះបញ្ជីបុរាណដ្ឋាននៅ ...

ប្រាសាទព្រះវិហារ បានចុះ ...

Thursday, October 26, 2023

ការងារចុះបញ្ជីសារពើភណ្ឌវត្ ...

ប្រាសាទតូចស្ថិតនៅផ្នែកខ ...

Thursday, October 26, 2023

កម្មវិធីអប់រំផ្សព្វផ្សាយបេ ...

អាជ្ញាធរជាតិព្រះវិហារបា ...

Thursday, October 26, 2023