6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
Registration of art objects at Prasat Touch

Registration of art objects at Prasat Touch

Thursday, October 26, 2023

Registration of art objects at Prasat Touch

ប្រាសាទតូចស្ថិតនៅផ្នែកខាងត្បូងនៃបារាយណ៍គ១ ប្រហែល៣០០ម៉ែត្រ បានបែកបាក់ផ្នែកខ្លះធ្លាក់ចេញពីទីតាំងដើម ហើយផ្នែកខ្លះបានដួលរលំទៅហើយ។ លើសពីនោះ វត្ថុសិល្បៈខ្លះត្រូវបាន ចល័តពីទីតាំងមួយទៅទីតាំងមួយទៀត ដោយការរស់នៅរបស់ប្រជាជនក្នុងអំឡុងឆ្នាំ២០០០ និងវត្ថុខ្លះ ទៀតត្រូវបានបំផ្លាញ នៅក្នុងសម័យសង្គ្រាម។

គោលបំណងការចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈនៅប្រាសាទតូច គឺដើម្បីដឹងចំនួនវត្ថុ និងកំណត់អត្តសញ្ញាណរាល់វត្ថុសិល្បៈ ដែលធ្លាក់បាក់បែកនៅរាយប៉ាយ ចងក្រងឯកសារ និងរៀបចំផែនការអភិរក្ស។

លទ្ធផលទទួលបានពីការចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈប្រាសាទតូចដែលបានអនុវត្ត នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ មានចំនួន១៤បំណែកដូចជា៖ បំណែកកញ្ចាំងនាគចំនួន៥ដុំ ថ្មកំពូលប្រាសាទចំនួន១ដុំ បំណែកជើងទម្រចំនួន១ដុំ បំណែកដុំថ្មមានចម្លាក់ទេវរូបចំនួន១ដុំ បំណែកហោជាងចំនួន២ដុំ បំណែកផ្តែរចំនួន៣ដុំ និងបំណែកស្លឹករការចំនួន១ដុំ។ ការចុះបញ្ជីវត្ថុសិល្បៈគឺធ្វើតែវត្ថុនៅផ្ទៃខាងលើ​ប៉ុណ្ណោះ។ វត្ថុសិល្បៈកប់ក្នុងដី និងក្រោមគំនរថ្មនឹងបន្តធ្វើនៅពេលក្រោយទៀត។ វត្ថុសិល្បៈដែលបានចុះបញ្ជីរួច គឺបានយកទៅរក្សាទុកនៅសារមន្ទីរធម្មជាតិសាកល សម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ។


Art Inventory Registration

វត្ថុសិល្បៈនៅប្រាសាទព្រ ...

Thursday, October 26, 2023

Registration of art object ...

ប្រាសាទព្រះវិហារ បានចុះ ...

Thursday, October 26, 2023

Registration of art object ...

ប្រាសាទតូចស្ថិតនៅផ្នែកខ ...

Thursday, October 26, 2023

Heritage Promotion Educati ...

អាជ្ញាធរជាតិព្រះវិហារបា ...

Thursday, October 26, 2023