6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
Preservation work against the structure of Preah Vihear temple

ការងារអភិរក្សទល់ទ្ររចនាសម្ព័ន្ធប្រាសាទព្រះវិហារ

Thursday, October 26, 2023

ការងារអភិរក្សទល់ទ្ររចនាសម្ព័ន្ធប្រាសាទព្រះវិហារ

ប្រាសាទព្រះវិហារជាស្នាដៃឯកនៃស្ថាបត្យកម្មបុរាណរបស់ខ្មែរ ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ សំណង់ប្រាសាទទាំងមូល គឺបានយកចិត្តទុកដាក់ ថែទាំជាប្រចាំដោយ អាជ្ញាធរជាតិព្រះវិហារ។ជាពិសេស នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានដើរតួយ៉ាងសំខាន់ក្នុងការសិក្សាផែនទីហានិភ័យ និងរៀបចំផែនការអភិរក្សជាប្រចាំ ទៅលើសំណង់ និងរចនាសម្ព័ន្ធប្រាសាទ។

ការធ្វើផែនទីហានិភ័យរចនាសម្ព័ន្ធប្រាសាទទាំងមូល គឺជាកិច្ចការដំបូងបំផុតនៃកិច្ចការងារ អភិរក្សប្រាសាទមុនឈានទៅដល់ការជួសជុល។ បន្ទាប់ពីវិភាគកម្រិតហានិភ័យនៃរចនាសម្ព័ន្ធប្រាសាទ រួចការសម្រេចចិត្តធ្វើអន្តរាគមន៍លើទីតាំងមានហានិភ័យខ្ពស់ គឺជាចំណុចអាទិភាព។ ចាប់ពីឆ្នាំ២០០៨ អាជ្ញាធរជាតិព្រះវិហារបានចាប់ផ្តើមធ្វើផែនទីហានិភ័យ និងទល់ទ្ររចនាសម្ព័ន្ធប្រាសាទដែលមានហានិភ័យខ្ពស់ជាបន្តបន្ទាប់។

នៅឆ្នាំ២០០៨ ក្រុមការងារបានធ្វើការអន្តរាគមន៍ទល់ទ្រទីតាំង ដែលមានហានីភ័យខ្ពស់បានចំនួន១៥ទីតាំង។ នៅគោបុរៈទី២ បានចំនួន៥ទីតាំង នៅគោបុរៈទី៣ បានចំនួន៣ទីតាំង នៅគោបុរៈទី៤ បានចំនួន៤ទីតាំង និងនៅគោបុរៈទី៥ បានចំនួន៣ ទីតាំង។ បន្ទាប់មក នៅឆ្នាំ២០១៥ ក្រុមការងារបានបន្តទល់ទ្រចំណុចដែលមានហានីភ័យខ្ពស់នៅគោបុរៈទី១ និងអគារខាងលិច និងខាងកើតបានចំនួន៦ទីតាំង។​ នៅឆ្នាំ២០២២ ក្រុមការងារបានបន្តទល់ទ្រទីតាំងប្រឈមគ្រោះថ្នាក់ចំនួន១០ ទីតាំង ដែលក្នុងនោះមាននៅគោបុរៈទី៤ បានចំនួន៣ទីតាំង នៅគោបុរៈទី៣ បានចំនួន១ទីតាំង និងនៅគោបុរៈទី២ បានចំនួន ៦ទីតាំង។  

 


ការងារតាមដានបម្រែបម្រួលរចន ...

បន្ទាប់ពីសិក្សាផែនទីហាន ...

Thursday, October 26, 2023

ការងារអភិរក្សទល់ទ្ររចនាសម្ ...

ប្រាសាទព្រះវិហារជាស្នាដ ...

Thursday, October 26, 2023

ការងារសាងសង់ជណ្តើរ និងកម្រាលឈើ

សំណង់ប្រាសាទព្រះវិហារទា ...

Thursday, October 26, 2023

ការងារអភិរក្សទល់ទ្រនៅគោបុរ ...

តាមការសិក្សាតាមដានរចនាស ...

Thursday, October 26, 2023