6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
Preah Vihear National Authority Head office

Preah Vihear National Authority Head office

Friday, October 27, 2023

Preah Vihear National Authority Head office

ទន្ទឹមគ្នានឹងកិច្ចការរៀបចំកន្លែងស្នាក់នៅសមរម្យជូនមន្ត្រីរាជការរបស់ខ្លួន អាជ្ញាធរជាតិព្រះវិហារ បានដំណើរការស្ថាបនាស្នាក់ការកណ្តាលរបស់ខ្លួនដ៏ធំមួយតាមបណ្តោយផ្លូវជាតិលេខ៦២ ខាងត្បូងកន្លែងស្នាក់នៅ និងសារមន្ទីរធម្មជាតិសាកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារនៅឆ្នាំ២០១៤។

គោលបំណង គឺរៀបចំអគារការិយាល័យទំនាក់ទំនងការងារឲ្យមានភាពងាយស្រួល​ ទាំងជាមួយផ្ទៃក្នុងរបស់ខ្លួន ជាមួយអាជ្ញាធរមូលដ្ឋាន និងជាមួយស្ថាប័នជាតិ និងអន្តរជាតិផ្សេងៗ ដែលមកបំពេញការងារជាមួយអាជ្ញាធរជាតិព្រះវិហារនៅតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារនេះ និងជាពិសេសពង្រឹកសមត្ថភាពគ្រប់គ្រងឲ្យកាន់តែមានភាពរឹងមុំា និងស្មើមុខស្មើមាត់ជាមួយស្ថាប័នដទៃទៀត។

លទ្ធផលទទួលបាន ចាប់តាំងពីឆ្នាំ២០១៤មក ស្នាក់ការកណ្តាលអាជ្ញាធរជាតិព្រះវិហារបានលេចជារូបរាងឡើងលើផ្ទៃដីទំហំ ៤ហិកតា ដោយប្រើថវិកាជាតិទាំងស្រុង ដែលក្នុងនោះមានអគារបម្រើការងារសំខាន់ៗ សរុប៦អគារ ៖ ១-អគារកណ្តាលកម្ពស់២ជាន់មាន៨បន្ទប់ សម្រាប់ថ្នាក់ដឹកនាំ ២-អគារចំណុះរណបចំនួន៤អគារនៅជុំវិញអគារកណ្តាលនេះសម្រាប់បម្រើដល់ការិយាល័យ នាយកដ្ឋានជំនាញចំណុះរបស់ខ្លួន ៣-អគារ​សាលប្រជុំធំ ១ខ្នងនៅពីក្រោយ ដែលមានសមត្ថភាពទទួលភ្ញៀវចន្លោះ២០០​ទៅ៣០០នាក់ និង៤-រចនាសម្ព័ន្ធសំខាន់ៗបន្ថែមមួយចំនួនមានផ្លូវបេតុងជុំវិញអគារ សួនច្បារ ចំណតរថយន្ត និងស្រះទឹកជាដើម។


Hospitality Building Touri ...

បន្ទាប់ពីប្រាសាទព្រះវិហ ...

Friday, October 27, 2023

Dormitory for officers

សមិទ្ធិផលថ្មីមួយក្នុងកំ ...

Friday, October 27, 2023

Preah Vihear National Auth ...

ទន្ទឹមគ្នានឹងកិច្ចការរៀ ...

Friday, October 27, 2023

Construction of Concrete r ...

បន្ទាប់ពីប្រាសាទព្រះវិហ ...

Friday, October 27, 2023