6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
Program for Community Heritage Education at Koh Ker

Program for Community Heritage Education at Koh Ker

Thursday, October 26, 2023

Program for Community Heritage Education at Koh Ker

រៀងរាល់ឆ្នាំ អាជ្ញាធរជាតិព្រះវិហារតែងតែរៀបចំកម្មវិធីអប់រំបេតិកភណ្ឌដល់សហគមន៍នានា ដែលរស់នៅជុំវិញរមណីយដ្ឋាន ប្រាសាទកោះកេរ។ នៅឆ្នាំ២០២០ កម្មវិធីអប់រំបេតិកភណ្ឌបានផ្តោត លើសហគមន៍ភូមិកោះកេរ ដែលមានមន្ត្រីជំនាញមកពី នាយកដ្ឋានចំនួនបី៖ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នាយកដ្ឋានបរិស្ថានព្រៃឈើ និងទឹក និងនាយកដ្ឋានគ្រប់គ្រង ដីធ្លី នគរូបណីយកម្ម និងអភិវឌ្ឍសហគមន៍ ចូលរួមធ្វើបទបង្ហាញលើប្រធានបទទាក់ទងទៅនឹងប្រវត្តិសាស្ត្រ ស្ថាបត្យកម្មប្រាសាទ សិល្បៈ ការអភិរក្ស ព្រះរាជក្រឹត្យស្តីពីការកំណត់តំបន់ការពាររមណីយដ្ឋានកោះកេរ បរិស្ថាន និងការ​គ្រប់គ្រងដីធ្លីក្នុងតំបន់ រមណីយដ្ឋានកោះកេរ។ ប្រជាពលរដ្ឋក្នុងសហគមន៍ចូលរួមមានចំនួន ១៥០​គ្រួសារ។

គោលបំណងនៃកម្មវិធីអប់រំបេតិកភណ្ឌ ដើម្បីផ្សព្វផ្សាយអំពីព្រះរាជក្រឹតថ្មី នស/រកត/​១១២០/ ១២៨៨ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការកំណត់ និងពង្រីកបន្ថែមតំបន់ការពារ​របស់ រមណីយដ្ឋានប្រាសាទ​កោះកេរ ដែលគ្រប់គ្រងដោយ​អាជ្ញាធរជាតិព្រះវិហារ។ ផ្សព្វផ្សាយអំពីគុណតម្លៃការបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរជាសម្បត្តិបេតិភណ្ឌ ពិភពលោក ស្វែងយល់ពីចំណាប់ អារម្មណ៍របស់សហគមន៍ ​លើការស្នើចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរជាសម្បត្តិបេតិភណ្ឌ ពិភពលោក ផ្សព្វផ្សាយពីច្បាប់បេតិកភណ្ឌ បរិស្ថាន និងការ​គ្រប់គ្រងដីធ្លីក្នុងរមណីយដ្ឋានកោះកេរ។

លទ្ធផលនៃកម្មវិធីអប់រំនេះ គឺបានធ្វើចំនួន១០លើកក្នុងរយៈពេល១០ខែ ជាមួយសហគមន៍ ភូមិកោះកេរចំនួន១៥០គ្រួសារ (១៥គ្រួសារក្នុងមួយលើក ដោយសារតែបញ្ហាការរីករាលដាលនៃជម្ងឺកូវីត ១៩)។ សហគមន៍ភូមិកោះកេរបានជ្រួតជ្រាប អំពីការកំណត់ និងពង្រីកតំបន់ការពារបន្ថែម និងមានការរីករាយសប្បាយចិត្តខ្លាំងប្រសិនបើរមណីយដ្ឋានប្រាសាទកោះកេរ នឹងបញ្ជូលជាសម្បត្តិ បេតិភណ្ឌពិភពលោកនៅថ្ងៃខាងមុខ។ លើសពីនោះ ពួកគាត់នឹងចូលរួមសម្អាតបរិស្ថានជាប្រចាំ ជាមួយ អាជ្ញាធរជាតិ ព្រះវិហារដើម្បីឲ្យរមណីយដ្ឋានប្រាសាទកោះកេរមានសោភណ្ឌភាពស្អាត។


Art Inventory Registration

វត្ថុសិល្បៈនៅប្រាសាទព្រ ...

Thursday, October 26, 2023

Registration of art object ...

ប្រាសាទព្រះវិហារ បានចុះ ...

Thursday, October 26, 2023

Registration of art object ...

ប្រាសាទតូចស្ថិតនៅផ្នែកខ ...

Thursday, October 26, 2023

Heritage Promotion Educati ...

អាជ្ញាធរជាតិព្រះវិហារបា ...

Thursday, October 26, 2023