នៅថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ វិទ្យាស្ថានសិក្សាដើម្បីបេតិកភណ្ឌវប្បធម៌របស់សាកលវិទ្យាល័យ WASEDA នៃប្រទេសជប៉ុន បានបន្តសហការជាមួយនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ និងនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារលើគម្រោងកំណាយស្រាវជ្រាវនៅស្ថានីយឡបុរាណគោគដីឆ្នាំង ដឹកនាំដោយសាស្រ្តាចារ្យ TABATA ដែលមានការចូលរួមពីនិស្សិតជនជាតិជប៉ុនចំនួន៦នាក់។ ក្នុងបេសកកម្មស្រាវជ្រាវនេះ ក៏មានការប្រើប្រាស់ម៉ាស៊ីនស្កេន Ground Penetrating Radar (GPR) ដើម្បីពិនិត្យមើលសំណល់បុរាណវិទ្យាផ្សេងៗនៅក្រោមដី និងដើម្បីងាយស្រួលកំណត់ទីតាំងសម្រាប់ការធ្វើកំណាយ។
គោលបំណងគម្រោងស្រាវជ្រាវនៅស្ថានីយឡបុរាណគោកដីឆ្នាំងនេះ គឺចង់សិក្សាស្វែងយល់អំពីឧស្សាហកម្មផលិតកុលាលភាជន៍ ពិសេសចង់សិក្សាអំពីទ្រង់ទ្រាយរចនាសម្ព័ន្ធ និងទំហំឡដុតកុលាភាជន៍ នៅក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ។