3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Protection and Conservation

សកម្មភាពស្រាវជ្រាវទីតាំងមនុស្សរស់នៅសម័យបុរាណវិទ្យានៅរមណីយដ្ឋានប្រាសាទកោះកេរ

Monday, March 23, 2026 00:00 AM

ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ និងនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារបានសហការជាមួយវិទ្យាស្ថាន Max Planck Institute for Geo-anthropology (MPI) មកពីប្រទេសអាល្លឺម៉ង់ ចុះសិក្សាស្រាវជ្រាវទីតាំងមនុស្សរស់នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ តាមរយៈការសិក្សាបុរាណវិទ្យា និងខួងយកសំណាកដីដើម្បីវិភាគអំពីអាយុកាលនៃកុលាលភាជន៍ ធ្បូង លម្អងផ្កា និងដី។

ការវិភាគនេះអាចស្វែងយល់បានអំពីជីវិតរស់នៅសម័យបុរាណ ការវិវត្តរាជធានីកោះកេរ អាយុកាលនៃការតាំងទីលំនៅ ការប្រែប្រួលអាកាសធាតុ និងប្រភេទរុក្ខជាតិនិងសត្វក្នុងសម័យអតីតកាល។

Monday, March 23, 2026