3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Protection and Conservation

ការចុះត្រួតពិនិត្យការជួសជុល គម្រោងជួសជុលនិងអភិរក្សជណ្ដើរបុរាណខាងជើងប្រាសាទព្រះវិហារ

Monday, August 7, 2023 14:33 PM

ថ្ងៃព្រហស្បតិ៍ ១ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ លោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា ព្រមទាំងមន្ត្រីជំនាញនៃអាជ្ញាធរជាតិព្រះវិហារ បានចុះត្រួតពិនិត្យវឌ្ឍនៈភាពការងារជួសជុលជណ្ដើរបុរាណខាងជើង ប្រាសាទព្រះវិហារដំណាក់កាលទី៣។ ក្នុងនោះលោកបានលើកទឹកចិត្ត និងចែករំលែកបច្ចេកទេសជួសជុល ដល់មន្ត្រី និងពលករជំនាញដោយស្នើអោយយកចិត្តទុកដាក់លើការជួសជុល និងអភិរក្សតាមបទដ្ឋានបច្ចេកទេសអន្តរជាតិនៃអង្គការយូណេស្កូ។ លើសពីនោះ លោកបណ្ឌិត អ៊ា ដារិទ្ធ និងមន្ត្រីជំនាញក៏បានពិភាក្សាលើគម្រោងអភិរក្ស និងជួសជុលជណ្ដើរបុរាណខាងជើង ដំណាក់កាលទី៤ ដែលមានរយៈពេលពីរឆ្នាំ (កញ្ញា ២០០២ - សីហា ២០២៤) ដោយផ្តោតលើការជួសជុលជណ្តើរបុរាណខាងជើង ពីថ្នាក់ដៃជណ្តើរទី១១ ដល់ ១៤។

Monday, August 7, 2023