3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Protection and Conservation

អាជ្ញាធរជាតិព្រះវិហារបន្តការងារអភិរក្ស និងជួសជុលប្រាសាទក្រចាប់ ក្នុងមរណីយដ្ឋានប្រាសាទកោះកេរ

Tuesday, September 8, 2026 00:00 AM

ថ្ងៃអង្គារ ១១រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ ដឹកនាំដោយលោក ភិន ភក្ដី អនុប្រធាននាយកដ្ឋានអភិរក្សនិងបុរាណវិទ្យា​ និងមានការចូលរួមពីមន្ត្រីបច្ចេកទេសនិងពលករជំនាញ បានរៀបចំពិធីសែនព្រេនសុំសេចក្តីសុខដើម្បីបន្តអនុវត្តគម្រោងអភិរក្ស និងជួសជុលប្រាសាទក្រចាប់ ផ្នែករោងទងខាងត្បូង នៃខ្លោងទ្វាចូលខាងលិច។ គម្រោងនេះអនុវត្តការងារធំៗចំនួនពីរគឺ ១.ចងក្រងឯកសារបច្ចេកទេស និង ២.ជួសជុលរោងទងដើម្បីបង្កើនភាពរឹងមាំឡើងវិញ។

Tuesday, September 8, 2026