3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Protection and Conservation

វឌ្ឍនៈភាពការងារគម្រោងអភិរក្ស និងជួសជុលជណ្ដើរបុរាណខាងជើងប្រាសាទព្រះវិហារ ដំណាក់កាលទី៤

Tuesday, November 1, 2022 00:00 AM

ចាប់តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក បណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋាន អភិរក្ស និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ និងជាប្រធានដឹកនាំគម្រោង លោក ឈាង សុវណ្ណា អនុប្រធាននាកដ្ឋាន និងមន្ត្រីបច្ចេកទេស បានចាប់ផ្ដើមដំណើរការគម្រោងអភិរក្ស និងជូសជុលជណ្ដើរបុរាណខាងជើងប្រាសាទព្រះវិហារ ដំណាក់កាលទី៤ ដែលទទួលបានមូលនិធិពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដើម្បីរក្សាសម្បត្តិវប្បធម៌ សម្រេចបានសមិទ្ធផលដូចខាងក្រោម៖
- ផ្លូវជញ្ជូនថ្មបានរួចរាល់ពីការដ្ឋានកាត់ថ្ម មកការដ្ឋានជួសជុលប្រវែង ៩៦ម៉ែត្រ
- ធ្វើផ្លូវដែកវាងផ្លូវភ្ញៀវទេសចរបានរួចរាល់ ប្រវែង ៦៤ម៉ែត្រ
- ធ្វើកំណាយបុរាណចំនួន៣កន្លែងនៅថ្នាក់ទី១៣-១៤ ដើម្បីសិក្សាពីគ្រឹះជណ្ដើរ រចនាសម្ព័ន្ធជណ្ដើរ និងធ្វើការវាយតម្លៃភាពរឹងមាំរបស់ជណ្ដើរបុរាណ
- រៀបចំធ្វើតាងបណ្ដុះសសរដែកនៅការដ្ឋានជួសជុលជណ្ដើរនៅថ្នាក់ទី១១-១៤
- ចុះលេខសម្គាល់អោយថ្មកាំ និងធ្នាក់នីមួយៗបានរួចរាល់
- យករយៈកម្ពស់ថ្មកាំជណ្ដើរ

Tuesday, November 1, 2022