ថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៣ ឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ ទទួលបន្ទុកក្នុងរមណីយដ្ឋានប្រាសាទកោះកេរ រួមជាមួយលោកប្រធាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញនៃនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានរៀបចំពិធីសែនព្រេនបើកការដ្ឋានកំណាយស្រាវជ្រាវនៅប្រាសាទលិង្គទី៣ ដើម្បីសិក្សាអំពីរចនាសម្ព័ន្ធគ្រឹះប្រាសាទ ប្រមូលទិន្នន័យអំពីការបាក់បែកនៃថ្មបល្ល័ង្ក និងរៀបចំឯកសារសម្រាប់ការងារជួសជុលនាពេលខាងមុន។ គម្រោងនេះគាំទ្រថវិកាដោយមូលនិធិអង្គរ ដើម្បីការអភិរក្ស និងអភិវឌ្ឍន៍។
អត្ថបទ: លោក ថាច់ ផានិត