3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Protection and Conservation

ការប្រជុំពិភាក្សាបច្ចេកទេសដើម្បីអនុវត្តគម្រោងអភិរក្សនិងជួសជុលប្រាសាទព្រះវិហារ ដំណាក់កាលទី៤ (២០២២-២០២៤)

Monday, August 7, 2023 11:20 AM

កាលពីថ្ងៃសុក្រ ១៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ លោក អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្សនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារនិងជាប្រធានដឹកនាំគម្រោង បានដឹកនាំប្រជុំពិភាក្សាជាមួយមន្ត្រីជំនាញនិងពលករ ដើម្បីរៀបចំផែនការលម្អិតអនុវត្តគម្រោងអភិរក្សនិងជួសជុលជណ្តើរបុរាណខាងជើងក្នុងដំណាក់កាលទី៤ (២០២២-២០២៤)។ ការជួសជុលជណ្តើរបុរាណខាងជើងដំណាក់កាលទី៤ នេះនឹងជួសជុលពីថ្នាក់ទី ១១ដល់ទី១៤ ដោយបែងចែកជាពីរដំណាក់កាល។ ដំណាក់កាលទី១ ជួសជុលថ្នាក់ទី ១៣និង១៤ ហើយដំណាក់កាលចុងក្រោយជួសជុលថ្នាក់ទី១១ និង១២។ ការជួសជុលចាប់ផ្តើមពីជញ្ជាំងជណ្តើរខាងលិច ខាងកើត និងកាំជំណ្តើរ ដោយពិចារណាលើការអន្តរាគមន៍ តិចតួចតាមអនុសាសន៍របស់អ្នកជំនាញអាដហុកនៃអង្គការយូណេស្កូ។ បច្ចុប្បន្នក្រុមការងារកំពុងរៀបចំការដ្ឋានដូចជា៖ សាងសង់រ៉ៃរំកិលថ្ម ជណ្តើរវាងការដ្ឋាន រោងកាត់ថ្ម ឃ្លាំងរក្សាសម្ភារៈ រោងការដ្ឋាន ស្លាកសញ្ញាការដ្ឋាននិងកន្លែងរក្សាថ្ម។ ក្រៅពីនោះយើងបានណែនាំនិងបែងចែកក្រុមការងារជាផ្នែកៗ ពន្យល់អំពីវិន័យការដ្ឋាន និងការថែទាំសម្ភារៈប្រើប្រាស់។ សូមបញ្ជាក់ថា គម្រោងអភិរក្សនិងជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារនេះទទួលបានថវិកាឧបត្ថម្ភពីមូលនិធិឯកអគ្គរដ្ឋទូតអាមេរិកដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌។
អត្ថបទនិងរូបភាព៖ អ៊ា ដារិទ្ធ

Monday, August 7, 2023