6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

កិច្ចការពារ និងការអភិរក្ស

ពិធីសែនបើកការដ្ឋានអភិរក្ស និងជួសជុលជណ្ដើរបុរាណខាងជើងប្រាសាទព្រះវិហារដំណាក់កាលទី៤

Monday, August 7, 2023 11:35 AM

ថ្ងៃពុធ ១៣រោច ខែមគិសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ លោក បណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ លោក ឈាង សុវណ្ណា អនុប្រធាន ព្រមទាំងមន្ដ្រីបច្ចេកទេសចំនួន៥នាក់ ពលករ និងពលករជំនាញចំនួន១៨នាក់ បានរៀបចំពិធីសែន បើកការដ្ឋានអភិរក្ស និងជួសជុលជណ្ដើរបុរាណខាងជើងប្រាសាទព្រះវិហារដំណាក់កាលទី៤ ដែលទទួលបានថវិកាពីមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដើម្បីអភិរក្សសម្បត្តិវប្បធម៌ ដែលត្រូវអភិរក្ស និងជួលជុលជណ្ដើរចំនួន៤ថ្នាក់ គីចាប់ពីថ្នាក់ទី១១-១៤ មានរយៈពេល២ឆ្នាំ (២០២២-២០២៤)។

Monday, August 7, 2023