3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Protection and Conservation

ពិធីសែនព្រេនដើម្បីកាត់ដើមព្រះព្នៅពុកគល់ដុះលើកំពែងខាងកើតប្រាសាទបន្ទាយពីរជាន់

Monday, August 7, 2023 14:01 PM

ថ្ងៃសៅរ៍ ១១ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ មានការចូលរួមពីលោក ភិន ភក្ដី អនុប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា និងក្រុមការងារនាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក នៃអាជ្ញាធរជាតិព្រះវិហារ បានរៀបចំប្រារព្ធពិធីសែនព្រេន និងតម្លើងរន្ទាដើម្បីកាត់ដើមព្រះព្នៅពុកគល់មួយដើមដែលមានសភាពដើម ពុកគល់ ដើមប្រហោង ដើមទ្រេត ងាប់ផ្នែកខាងចុងនៃដើម ដែលមានអង្កត់ផ្ចិត ០,៣៥សម និងកម្ពស់ប្រហែល១៦ម នៅលើកំពែងខាងកើតប្រាសាទបន្ទាយពីរជាន់ដែលមានហានិភ័យខ្ពស់ ដើម្បីបង្ការគ្រោះដល់ប្រាសាទ និងភ្ញៀវទេសចរ។
អត្ថបទ: លោក ជា ប៊ុនណា
រូបភាព: លោក សាយ សំ

Monday, August 7, 2023