3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

Protection and Conservation

កម្ពុជា-ឥណ្ឌាចាប់ផ្ដើមអនុវត្តគម្រោងស្រាវជ្រាវ អភិរក្ស និងជួសជុលប្រាសាទព្រះវិហារ

Monday, August 7, 2023 14:24 PM

ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ក្រុមបុរាណវិទូអាជ្ញាធរជាតិព្រះវិហារ ដឹកនាំដោយលោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានសហការជាមួយក្រុមការងារមកពីស្ថាប័នស្រាវជ្រាវបុរាណវិទ្យានៃប្រទេសឥណ្ឌា បានរៀបចំពីធីសាសនាបើកការដ្ឋានកំណាយបុរាណវិទ្យានៅផ្នែកឦសាននៃគោបុរៈទី៥ ប្រាសាទព្រះវិហារ។ ការធ្វើកំណាយស្រាវជ្រាវនេះគឺដើម្បីស្វែងយល់អំពីបច្ចេកទេសរៀបចំគ្រឹះសំណង់គោបុរៈទី៥ និងដើម្បីប្រមូលទិន្នន័យរៀបចំឯកសារអភិរក្ស និងជួសជុលឡើងវិញ។ តាមការគ្រោងទុក ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានេះមានរយៈពេល ៣០ថ្ងៃ។
អត្ថបទ និងរូបភាព៖ អុល សំអាន និង អ៊ា ដារិទ្ធ

Monday, August 7, 2023