6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

កិច្ចការពារ និងការអភិរក្ស

ពិធីសែនព្រេនបើកការដ្ឋានសម្រាប់ការងារអភិរក្ស និងកែលម្អស្ពានហាលគោបុរៈទី២

Monday, August 7, 2023 14:45 PM

ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យាបានរៀបចំពិធីសែនព្រេនបើកការដ្ឋានសម្រាប់ការងារអភិរក្ស និងកែលម្អស្ពានហាលគោបុរៈទី២ ដំណាក់កាលទី៣ ដែលទទួលថវិកាចំនួន២៩,០០០,០០០៛ ពីសប្បុរសជនរបស់ឧបាសក ព្រះញាតិអាស្រមមហាឧត្ដម (លើកទី២) សូមជម្រាបថាកន្លងមកស្ពានហាលគោបុរៈទី២ នេះធ្លាប់ធ្វើការងារអភិរក្សចំនួន០២ ដំណាក់កាលកន្លងមកហើយ ដែលដំណាក់កាលទី១ ក្នុងឆ្នាំ២០១៧ ទទួលបានថវិកាចំនួន២៣,០០០,០០០៛ សម្រាប់ការអភិរក្ស និងកែលម្អបង្កាន់ដៃនាគផ្នែកខាងកើត ដំណាក់កាលទី២ ក្នុងឆ្នាំ២០២០ ទទួលបានថវិកាចំនួន១២,០០០,០០០៛ សម្រាប់ការអភិរក្ស និងកែលម្អបង្កាន់ដៃនាគផ្នែកខាងលិច(ដែលជាថវិកាសប្បុរសជន ឧបាសកព្រះញាតិអាស្រមមហាឧត្ដម លើកទី១) ចំពោះការងារដំណាក់កាលទី៣នេះ យើងធ្វើការងារជួសជុល និងលើកឡើងវិញនូវថ្មកំរាលស្ពានហាលផ្នែកខាងមុខជណ្ដើរឡើង ដែលរលុះធ្លាក់មកក្រោម និងជួសជុលបង្គោលផ្កាឈូកចំនួន ០២បង្គោល នៅផ្នែកខាងកើតស្ពានហាលដែលមានបំណែកគ្រប់។ ក្រោយពីបញ្ចប់ការងារនេះក្រុមការងាររំពឹងថាស្ពានហាលនៅគោបុរៈទី២ នឹងមានភាពល្អប្រសើរ និងឈានទៅរកស្ថានភាពដើមឡើងវិញ។

Monday, August 7, 2023