3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

អគ្គនាយករង

Saturday, October 7, 2023

ប្រវត្តិសង្ខេប

ឯកឧត្តម ផេង សំអឿន បានបញ្ចប់ការសិក្សាបរិញ្ញាបត្របុរាណវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅឆ្នាំ១៩៩៨។ នៅឆ្នាំ២០០៤ ដល់ឆ្នាំ២០០៦ ឯកឧត្តមបានបន្តការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍសហគមន៍នៅ​ប្រទេសថៃ។ ជាមួយនេះឯកឧត្តមក៏បានទទួលការបណ្តុះបណ្តាលវគ្គសិក្សាខ្លីអំពីការស្រាវជ្រាវ ការអភិរក្ស និងការគ្រប់គ្រង​រមណីយដ្ឋានបេតិកភណ្ឌវប្បធម៌ទាំងនៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសនៅអាស៊ី។

ឯកឧត្តម ផេង សំអឿន បានចាប់ផ្តើមបំពេញការងារក្នុងជំនាញបុរាណវិទ្យារបស់លោកដំបូងនៅអាជ្ញាធរជាតិដើម្បីការពារ និងគ្រប់គ្រងរមណីយដ្ឋាន និងតំបន់សៀមរាបអង្គរ (អាជ្ញាធរអប្សរា)ចាប់តាំងពីដើមឆ្នាំ២០០០។ បន្ទាប់មកនៅ ឆ្នាំ២០២២ ឯកឧត្តមបានប្រឡងជាប់ជាមន្ត្រីក្របខណ្ឌរាជការក្នុងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រហូតដល់ឆ្នាំ២០០៦ ឯកឧត្តមបានផ្លាស់​ទៅបំពេញការងារនៅអាជ្ញាធរជាតិដើម្បីការពារ និងអភិវឌ្ឍរមណីយដ្ឋានធម្មជាតិ និងវប្បធម៌ប្រាសាទព្រះវិហារ (ចំណុះទីស្តីការ​គណៈរដ្ឋមន្ត្រី)នៅតំបន់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ។

ឯកឧត្តម ផេង សំអឿន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាតែងតាំងជាប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិ​ព្រះវិហារពីឆ្នាំ២០០៩ ដល់ឆ្នាំ២០២១ ហើយបានចាប់តាំងពីខែកក្កដា ឆ្នាំ២០២១ មកទល់បច្ចុប្បន្ន ឯកឧត្តមកំពុងមានតួនាទី​ជាអគ្គនាយករងទទួលបន្ទុកគ្រប់គ្រងរមណីយដ្ឋានប្រាសាទកោះកេរ។