6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
Water Resources Management at Preah Vihear Site

ការគ្រប់គ្រងធនធានទឹកក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ

Thursday, October 26, 2023

ការគ្រប់គ្រងធនធានទឹកក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ

រមណីយដ្ឋានប្រាសាទព្រះវិហារមានសំណង់ធារាសាស្ត្រ និងប្រព័ន្ធផ្លូវទឹកធម្មជាតិជាច្រើន ដែលជាជម្រកត្រី និងលើកស្ទួយទេសភាពធម្មជាតិឲ្យកាន់តែស្រស់ស្អាត និងមានភាពទាក់ទាញដល់ទេសចរណ៍ផងដែរ។ ផ្លូវទឹកធំៗចំនួន៤ខ្សែដូចជា អូរស្ទឹងខៀវ អូរអង្រ្គងឬអូរសែ អូរស្វាយ និងអូរសំបួរ មានប្រភពមកពីជួរភ្នំដងរែក ដែលប្រភពទឹកដ៏សំខាន់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងវិស័យ កសិកម្ម។

គោលបំណងការគ្រប់គ្រងធនធានទឹក គឺដើម្បីចងក្រងឯកសារ សិក្សាពីសក្តានុពលប្រព័ន្ធធនធានទឹក និងអភិវឌ្ឍធារាសាស្រ្ដខ្នាតតូច ដើម្បីរួមចំណែកការគ្រប់គ្រងធនធានទឹកនៅក្នុងរមណីយដ្ឋាន។

ជាលទ្ធផល នៅឆ្នាំ២០១៣រហូតមកដល់បច្ចុប្បន្ន មានសំណង់ធារាសាស្រ្ត ឬបារាយណ៍បុរាណចំនួន១១ និងសំណង់ធារាសាស្រ្តទើបជីកថ្មីចំនួន៨ បានកត់ត្រា។ បារាយណ៍បុរាណចំនួន៣រួមមាន បារាយណ៍ខាងលិច បារាយណ៍ខាងកើត និងបារាយណ៍ប្រាសាទតូច ដែលស្ថិតក្នុងតំបន់ការពារទី២ រមណីយដ្ឋានប្រាសាទព្រះវិហារបានស្តារ និងប្រើប្រាស់ឡើងវិញ។ ដោយឡែកការសាងសង់ទំនប់អូរស្វាយ ដែលស្ថិតក្នុងភូមិធម្មជាតិបានអនុវត្ដដោយក្រុមការងារពិសេសថ្នាក់ជាតិ នៅឆ្នាំ២០១០។ នៅឆ្នាំ២០១៩ តាមការសិក្សាស្រាវជ្រាវប្រព័ន្ធផ្លូវទឹក ទីតាំងចំនួន៥៥នៅក្នុងភូមិចំនួន៧នៃរមណីយដ្ឋានបានកំណត់ជាអាទិភាព ដើម្បីធ្វើការសិក្សាលម្អិត និងអភិវឌ្ឍក្នុងពេលអនាគត។  នៅឆ្នាំ២០២០ អាជ្ញាធរជាតិព្រះវិហារបានជីកស្រះតាមដងអូរ និងធ្វើទំនប់ដីស្ទាក់ទឹកមួយកន្លែង ដែលអាចស្តុកទឹកបានចំនួន១៨០០ម៉ែត្រគូប ស្ថិតក្នុងភូមិបុស្សស្បូវដោយប្រើប្រាស់ថវិកាស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន។ ចាប់ពីឆ្នាំ២០២១ដល់២០២៣ ផ្លូវទឹកចំនួន២២កន្លែង ដែលស្ថិតនៅក្នុងភូមិចំនួន៧ បាននឹងកំពុងសិក្សាលម្អិតបច្ចេកទេសសម្រាប់សាងសង់ទំនប់ស្ទាក់ទឹកនៅពេលអនាគត។ ទន្ទឹមនឹងនេះដែរទំនប់ស្ទាក់ទឹកចំនួន០៣ត្រូវបានសាងសង់រួចរាល់។


ការសិក្សាស្រាវជ្រាវព្រៃឈើក ...

រមណីយដ្ឋានប្រាសាទព្រះវិ ...

Thursday, October 26, 2023

ការបណ្តុះកូនឈើក្នុងរមណីយដ្ ...

ថ្នាលបណ្ដុះកូនឈើដើរតួយ៉ ...

Thursday, October 26, 2023

ការដាំដើមឈើឡើងវិញក្នុងរមណី ...

ព្រៃឈើបានផ្តល់នូវគុណតម្ ...

Thursday, October 26, 2023

ការគ្រប់គ្រងហានិភ័យដើមឈើ ន ...

ដើមឈើធំៗដែលដុះតាមប្រាសា ...

Thursday, October 26, 2023