ដើម្បីពង្រីកវិសាលភាព និងប្រសិទ្ធិភាពការបង្កើនចំណេះដឹងដល់សហគមន៍ អាជ្ញាធរជាតិព្រះវិហារបានបង្កើតសួនបន្លែសរីរាង្គមួយកន្លែងនៅភូមិធម្មជាតិសម្តេចតេជោ ដើម្បីសហគមន៍អាចមករៀនពីបច្ចេកទេសថ្មីៗ ដែលសមស្របទៅនឹងសណ្ឋានដី អាកាសធាតុ នៅក្នុងតំបន់នេះ។
គោលបំណងការបង្កើតសួនបន្លែសរីរាង្គសម្តេចតេជោគឺ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាល ចែករលែកបទពិសោធន៍ និងជាកន្លែងសម្រាប់សម្របសម្រួលទីផ្សារកសិផលរបស់ហគមន៍នៅពេលខាងមុខផង។
លទ្ធផលចាប់តាំងពីការបង្កើតសួនបន្លែសរីរាង្គរហូតដល់ពេលបច្ចុប្បន្ននេះ ក្រុមការងារបានពិសោធមន៍ការចិញ្ចឹមជ្រូកព្រៃ ការដាំស្រូវជាមួយពូជថ្មីៗ ការដាំបន្លែពូជនាំចូលពីប្រទេសជប៉ុន ប្រទេសជិតខាងផ្សេងទៀត និងពូជបន្លែនៅស្រុក ព្រមទាំងដាំឈើហូបផ្លែជាច្រើនប្រភេទ ជាពិសេសការដាំបន្លែសរីរាង្គក្នុងផ្ទះសំណាញ់។ លើសពីនេះ ក្រុមការងារក៏បានចិញ្ចឹម មាន់ ទា ក្ងាន និងធ្វើការភ្ញាស់កូនមាន់ក្នុងទូភ្ញាស់សប្បនិម្មិតផងដែរ ដើម្បីបានបទពិសោធន៍ទាំងអស់បង្ហាញដល់សហគមន៍ដើម្បីយកទៅអនុវត្តន៍។