3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Participation in promoting education and agriculture in schools in the Preah Vihear

Participation in promoting education and agriculture in schools in the Preah Vihear

Friday, October 27, 2023

Participation in promoting education and agriculture in schools in the Preah Vihear

វិស័យអប់រំជាវិស័យសំខាន់បំផុតសម្រាប់អភិវឌ្ឍប្រទេសជាតិមួយទៅមុខឲ្យបានល្អប្រសើរ។ អាជ្ញាធរជាតិព្រះវិហារ បានយកចិត្តទុកដាក់ចូលរួមអនុវត្តន៍គម្រោងលើកកម្ពស់វិស័យអប់រំជាមួយក្រសួងអប់រំ យុវជន និងកីឡា នៅតាមសាលាក្នុងសហគមន៍។

គោលបំណងការលើកកម្ពស់វិស័យអប់រំតាមសាលារៀនក្នុងសហគមន៍នេះ គឺដើម្បីផ្តល់នូវចំណេះបន្ថែមដល់សិស្សានុសិស្សឲ្យយល់ដឹងពីមូលដ្ឋានខ្លះនៃការងារដាំដុះ និងបណ្តុះស្មារតីឲ្យស្រលាញ់បរិស្ថានស្អាតក្នុងសាលារៀន ក៏ជាបរិស្ថានស្អាតនៅក្នុងភូមិរបស់ខ្លួន។

លទ្ធផលទទួលបានច្រើនឆ្នាំកន្លងមកនេះគឺ ក្រុមការងារបានខិតខំរួមចំណែកលើកកម្ពស់ការយល់ដឹងលើមុខវិជ្ជាអប់រំសួនបំណិនជីវិតមូលដ្ឋាន​ស្របតាម​កម្មវិធីរបស់ ក្រសួងអប់រំ យុវជន និងកីឡា។ លើសពីនេះ ក្រុមការងារបានផ្តល់នូវបង្គន់អនាម័យ កង់ សូទែនស្តុបទឹក របងព័ទ្ធជុំវិញសួនបន្លែ ក្នុងសាលារៀន ប្រព័ន្ធទុយោទឹក សម្ភារៈកសិកម្ម គ្រាប់ពូជបន្លែ កូនឈើហូបផ្លែ និងសម្ភារៈសិក្សាដល់​សាលា​រៀនចំនួន​៣ មានដូចជា អនុវិទ្យាល័យហ៊ុនសែនស្រះក្តុល វិទ្យាល័យខេមរៈតេជោ និងសាលាបឋម​សិក្សា​តេជោធម្មជាតិ។ ជាមួយគ្នានេះ ក្រុមការងារបានជួយរៀបចំបណ្ណាល័យរួមមួយ និងជួយឧបត្តម្ភសម្ភារៈ​ចាំបាច់ដូចជា ទូសៀវភៅ តុ កៅអី និងសៀវភៅអាន សៀវភៅសរសេរដល់អនុវិទ្យាល័យហ៊ុនសែនស្រះក្តុល។

ក្រៅពីនោះ ក្រុមការងារបានបង្រៀនភាសាអង់គ្លេសបន្ថែម​ម៉ោង​ដល់សិស្សានុសិស្សចំនួន៤៥០នាក់ នៅអនុវិទ្យាល័យហ៊ុនសែនស្រះក្តុល វិទ្យាល័យខេមរៈតេជោ និងវិទ្យាល័យស្រអែម និងបានបង្រៀនភាសារអង់គ្លេសក្រៅប្រព័ន្ធបន្ថែមនៅភូមិធម្មជាតិដល់កុមារក្រីក្រសរុបមាន៨០នាក់ ត្រូវជា៩វគ្គ ដោយក្នុងមួយវគ្គៗ មានរយៈពេលសិក្សា៣ខែ។


Participation in promoting ...

ដោយបានចូលរួមពីដៃគូអភិវឌ ...

Thursday, October 26, 2023

Promoting agriculture (tec ...

ក្រុមការងារសហគមន៍របស់អា ...

Thursday, October 26, 2023

Participation in promoting ...

វិស័យអប់រំជាវិស័យសំខាន់ ...

Friday, October 27, 2023

Organic Vegetable Garden o ...

ដើម្បីពង្រីកវិសាលភាព និ ...

Friday, October 27, 2023