3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Preservation and support of Prasat Banteay Pir Chean

Preservation and support of Prasat Banteay Pir Chean

Thursday, October 26, 2023

Preservation and support of Prasat Banteay Pir Chean

ប្រាសាទបន្ទាយពីរជាន់ជាប្រាសាទតែមួយគត់ក្នុងចំណោមប្រាសាទសំខាន់ៗនៅរមណីយដ្ឋានប្រាសាទកោះកេរ ដែលបានសាងសង់ឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ ដើម្បីឧទ្ទិសដល់ព្រះព្រហ្ម។ ស្ថានភាពបច្ចុប្បន្ននៃប្រាសាទនេះបានរងការបំផ្លាញជាច្រើនដោយកត្តាមនុស្ស និងធម្មជាតិ។ ផ្នែកដំបូលនៃប្រាសាទកណ្តាលបានបាក់ធ្លាក់ស្ទើរទាំងស្រុង ជញ្ជាំងផ្នែកខ្លះបានហែកថ្ម និងទ្រេត ដែលនឹងឈានទៅដល់ការដួលរលំនាពេលខាងមុខ។ ប្រាសាទនេះធ្លាប់បានអភិរក្សម្តងដោយអាជ្ញាធរជាតិអប្សារាក្នុងឆ្នាំ២០១២ ដោយបានប្រើប្រាស់គ្រឿងបង្គុំឈើដើម្បីទល់ទ្រទប់ស្កាត់ការដួលរលំ។ មកដល់ឆ្នាំ២០១៩ គ្រឿង  បង្គុំឈើនោះបានពុកផុយអស់គុណភាព ដែលចាំបាច់ត្រូវរៀបចំពង្រឹងឡើងវិញជៀសវាងហានិភ័យកើតឡើង។

នៅឆ្នាំ២០១៩ អាជ្ញាធរជាតិព្រះវិហារបានរៀបចំគម្រោងដំណាក់កាលទី១ ដើម្បីផ្លាស់ប្តូរគ្រឿងបង្គុំឈើចាស់ដែលអស់គុណភាពចេញ ដោយជំនួសគ្រឿងបង្គុំដែក​ និងរឹតខ្សែកាប ដើម្បីរក្សាលំនឹងរចនាសម្ព័ន្ធប្រាសាទឲ្យស្ថិតស្ថេរបានយូររហូតដល់មានគម្រោងជួសជុលឡើងវិញ។ លើសពីនោះ នៅដំណាក់កាលទី២ ឆ្នាំ២០២៣ ក្រុមការងារបានលើកផែនការអភិរក្សបល្ល័ង្កព្រះព្រហ្មដែលបានរកឃើញដោយការធ្វើកំណាយក្នុងប្រាង្គកណ្តាលកាលពីដំណាក់កាលទី១ អភិរក្សបណ្ណាល័យខាងជើងដែលមានហានិភ័យខ្ពស់ និងអភិរក្សបំណែកបដិមាព្រះព្រហ្មដែលនៅរាយប៉ាយខាងមុខប្រាង្គកណ្តាល។ 

លទ្ធផលការងារសម្រេចបាននៅដំណាក់កាលទី១ គឺប្រាង្គកណ្តាលត្រូវបានទល់ទ្រដោយគ្រឿង    បង្គុំដែកនៅផ្នែកខាងក្នុងដើម្បីទ្រទម្ងន់ផ្នែកដំបូល និងបានប្រើប្រាស់ខ្សែកាបដែករឹតពីខាងក្រៅ ដើម្បីទប់លំនឹងជញ្ជាំងដែលបានហែក។ នៅក្នុងដំណាក់កាលទី២ បល្ល័ង្កព្រះព្រហ្មនៅក្នុងប្រាង្គកណ្តាលត្រូវបានការពារទឹកភ្លៀង ដោយការសាងសង់ដំបូលគ្របពីលើ ទំហំ៥ម៉ែត្រគុណ៥ម៉ែត្រ។ ចំណែកបណ្ណាល័យជើងត្រូវបានអភិរក្សដោយការរឹតខ្សែកាបចំនួន៤ខ្សែព័ទ្ធជុំវិញដើម្បីការពារការរហែកជញ្ជាំងឥដ្ឋ។ ចំពោះបំណែកបដិមាព្រះព្រហ្មត្រូវបានចុះលេខបញ្ជី និងដឹកទៅរក្សាទុកនៅក្នុងឃ្លាំងអាជ្ញាធរជាតិព្រះវិហារ។

 


Work to track the temple&# ...

បន្ទាប់ពីសិក្សាផែនទីហាន ...

Thursday, October 26, 2023

Preservation work against ...

ប្រាសាទព្រះវិហារជាស្នាដ ...

Thursday, October 26, 2023

Construction of stairs and ...

សំណង់ប្រាសាទព្រះវិហារទា ...

Thursday, October 26, 2023

Conservation work against ...

តាមការសិក្សាតាមដានរចនាស ...

Thursday, October 26, 2023