3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Preservation and support of Prasat Chen

Preservation and support of Prasat Chen

Thursday, October 26, 2023

Preservation and support of Prasat Chen

ប្រាសាទចិនជាប្រាសាទសំខាន់មួយក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដែលឧទ្ទិសដល់ព្រះ     នរាយណ៍។ ក្នុងកំឡុងពេលសង្រ្គាម ប្រាសាទចិនត្រូវបានជនទុច្ចរិតជីកកកាយរកវត្ថុមានតំលៃ និងលួចយករូបបដិមាជាច្រើនលក់ចេញទៅបរទេស។ តាមទិន្នន័យផែនទីហានិភ័យ បានបង្ហាញថា ប្រាសាទចិន ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំង ដែលតម្រូវឲ្យក្រុមការងាររៀបចំផែនការការអភិរក្សបន្ទាន់។  នៅឆ្នាំ២០២១ ក្រុមការងារអភិរក្សនៃនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យាបានសិក្សា និងសិក្សាគម្រោងអភិរក្សប្រាសាទចិន ដើម្បីធ្វើការទប់ស្កាត់ការដួលរលំនៃរចនាសម្ព័ន្ធសំណង់ប្រាសាទនេះ។ 

គោលបំណងគឺ ដើម្បីស្រង់ប្លង់ស្ថាបត្យកម្មប្រាសាទ ចងក្រងឯកសារស្ថានភាពបច្ចុប្បន្ន និង លើកផែនការជួសជុលនាពេលអនាគត។

លទ្ធផលទទួលបានគឺបានទល់ទ្រជញ្ជាំងកំពែងចំនួន៣ទីតាំង បានទល់ទ្ររចនាសម្ព័ន្ធផ្នែកខាង ក្នុងនិងផ្នែកខាងក្រៅ និងបានរុំព័ទ្ធខ្សែកាបចំនួន៥ខ្សែនៅតួប្រាង្គខាងជើង បានទល់ទ្រស៊ុមទ្វារ និង តម្លើងគ្រឿងបង្គុំដែកផ្នែកខាងក្នុង និងរុំព័ទ្ធខ្សែកាបចំនួន៥ខ្សែនៅតួប្រាង្គកណ្តាល បានទល់ទ្រជ្រុងខាង លិចនិងទិសនិរតី និងបានរុំព័ទ្ធខ្សែកាបចំនួន៥ខ្សែនៅតួប្រាង្គខាងត្បូង បានដកហូតដើមឈើដែលមាន ហានិភ័យខ្ពស់មកលើប្រាសាទចំនួន ៤ដើមបានស្តារប្រឡាយទឹក ដើម្បីរំដោះទឹកភ្លៀងចេញពីក្នុងបរិវេណប្រាសាទ និងបានចុះបញ្ជីបំណែកបដិមានៅមុខតួប៉មកណ្តាល ហើយយកទៅរក្សាទុកនៅខាងលិច ខ្លោងទ្វារខាងកើត។

 


Work to track the temple&# ...

បន្ទាប់ពីសិក្សាផែនទីហាន ...

Thursday, October 26, 2023

Preservation work against ...

ប្រាសាទព្រះវិហារជាស្នាដ ...

Thursday, October 26, 2023

Construction of stairs and ...

សំណង់ប្រាសាទព្រះវិហារទា ...

Thursday, October 26, 2023

Conservation work against ...

តាមការសិក្សាតាមដានរចនាស ...

Thursday, October 26, 2023