3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Renovation and restoration of western and eastern barays

Renovation and restoration of western and eastern barays

Thursday, October 26, 2023

Renovation and restoration of western and eastern barays

នៅជាប់ជើងភ្នំប្រាសាទព្រះវិហារមានបារាយណ៍បុរាណធំៗចំនួនពីរកន្លែងគឺ៖ បាយរាយណ៍ ខាងលិច និងបារាយណ៍កើត ដែលមានតួនាទីសម្រាប់រក្សាទឹកទុកប្រើប្រាស់របស់សហគមន៍មនុស្ស រស់នៅម្តុំប្រាសាទព្រះវិហារតាំងពីសម័យបុរាណ។ ដោយសារកង្វះការថែទាំរាប់សតវត្សរ៍មកហើយបាន​ ធ្វើឲ្យដីចាក់បង្គរនៅបាតបារាយណ៍ទាំងពីរកើនឡើងស្ទើរបាត់រូបរាងបារយណ៍ទាំង ស្រុង។                 

គោលបំណង ដើម្បីរៀបចំប្រព័ន្ធគ្រប់គ្រងទឹកបុរាណឱ្យដំណើរការឡើងវិញ និងលើកតម្លៃ ប្រវត្តិសាស្ត្ររបស់បារាយណ៍ទាំងពីរ។ ការរៀបចំបារាយណ៍ទាំងពីរ សម្រាប់ប្រជាជន កងកំលាំង ប្រដាប់អាវុធប្រើប្រាស់ និងបំរើឱ្យវិស័យទេសចរណ៍ ដែលអាជ្ញាធរជាតិព្រះវិហារបានសិក្សាស្រាវជ្រាវ ផ្នែកបុរាណវិទ្យា និងបានស្តារបារាយណ៍ទាំងពីរឡើងវិញ។

លទ្ធផលពីឆ្នាំ២០១១ ដល់ឆ្នាំ២០១២ អាជ្ញាធរជាតិព្រះវិហារបានធ្វើកំណាយស្រាវជ្រាវ បុរាណវិទ្យា និងបានស្តារបារាយណ៍ខាងលិចឡើងវិញ ដែលមានបណ្តោយប្រវែង៤២០ម៉ែត្រ និងទទឹង ២១០ម៉ែត្រ និងជម្រៅ៤ម៉ែត្រ ដោយមានប្រព័ន្ធបង្ហូរទឹកចូលនិងចេញពីបារាយណ៍ និងបានធ្វើផ្លូវគ្រួសក្រហមលើខ្នងទំនប់បារាយណ៍ ដែលមានទទឹង៦ម៉ែត្រ នៅផ្នែកខាងជើង ខាងលិច និងខាងត្បូង។ បន្ទាប់មក​នៅឆ្នាំ២០១៥ អាជ្ញាធរជាតិព្រះវិហារបានធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា និងបានស្តារ បារាយណ៍ខាងកើត ដែលមានបណ្តោយប្រវែង៣៤០ម៉ែត្រ ទទឹង១៦០ម៉ែត្រ និងជម្រៅ ២,៥ម៉ែត្រ ដោយមានលូបង្ហូរទឹកចូលចេញបារាយណ៍ និងបានធ្វើផ្លូវគ្រួសក្រហម ដែលមានទទឹង ៦ម៉ែត្រ លើខ្នងទំនប់ខាងត្បូងរបស់បារាយណ៍។


Work to track the temple&# ...

បន្ទាប់ពីសិក្សាផែនទីហាន ...

Thursday, October 26, 2023

Preservation work against ...

ប្រាសាទព្រះវិហារជាស្នាដ ...

Thursday, October 26, 2023

Construction of stairs and ...

សំណង់ប្រាសាទព្រះវិហារទា ...

Thursday, October 26, 2023

Conservation work against ...

តាមការសិក្សាតាមដានរចនាស ...

Thursday, October 26, 2023