អាជ្ញាធរជាតិព្រះវិហារមានតួនាទីអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានប្រាសាទព្រះវិហារក្រោយ ពីបានចុះបញ្ចីជាសម្បត្តិបេតិកភណ្ឌពិភពលោកឆ្នាំ ២០០៨។ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យាបាន យកចិត្ដទុកដាក់ក្នុងការអភិរក្សប្រាសាទដោយបានដាក់ឆ្មាំអភិរក្ស ដើម្បីថែទាំ យាមកាម និងសំអាត ប្រាសាទប្រចាំថ្ងៃ។
គោលបំណងដើម្បីថែរក្សាប្រាសាទព្រះវិហារអោយគង់វង្សយូរអង្វែង ការយាមកាម និងការ តាមដានការខូចខាតរចនាសម្ព័ន្ធប្រាសាទពីធម្មជាតិ និងមនុស្សគឺកិច្ចការងារអភិរក្សមួយក្នុងចំណោម ការងារដ៏ទៃទៀត។ លើសពីនោះ ការបោសសំអាតសំរាម និងរក្សាអនាម័យក្នុងបរិវេណប្រាសាទគឺជា ការងារប្រចាំថ្ងៃដែលត្រូវអនុវត្ត។
លទ្ធផលទទួលបានពីការបំពេញការងារប្រចាំថ្ងៃរបស់ឆ្មាំអភិរក្ស បានធ្វើអោយប្រាសាទព្រះវិហារមានសោភណ្ឌភាពល្អប្រសើរនៅតាមគោបុរៈនីមួយៗក្នុងបរិវេណប្រាសាទព្រះវិហារ។ លើសពីនោះ យើងបានទប់ស្កាត់មិនឱ្យមានការគូសវាស់លើថ្មប្រាសាទ ណែនាំភ្ញៀវទេសចរណ៍មិនឲ្យទៅកន្លែងហាម ឃាត់ និងសម្រួលដល់ភ្ញៀវជាតិ និងអន្ដរជាតិក្នុងការទស្សនាប្រាសាទ។