3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Archaeological excavations and restoration of drainage systems on both sides of the northern staircase

កំណាយបុរាណវិទ្យា និងស្ដារប្រព័ន្ធបង្ហូរទឹកនៅសងខាង​ជណ្ដើរខាងជើង

Thursday, October 26, 2023

កំណាយបុរាណវិទ្យា និងស្ដារប្រព័ន្ធបង្ហូរទឹកនៅសងខាង​ជណ្ដើរខាងជើង

ជណ្ដើរបុរាណខាងជើងប្រាសាទព្រះវិហារមានប្រវែង ១១១ម៉ែត្រ ទទឹង ១១ម៉ែត្រ និងកម្ពស់ ៣៩ម៉ែត្រ។ បច្ចុប្បន្នជណ្តើរនេះបានទទួលរងការខូចខាតយ៉ាងខ្លាំង ដោយសារប្រព័ន្ធ​បង្ហូរទឹកបុរាណ នៅសងខាងជណ្តើរបានកកស្ទះ បាត់បង់តួនាទី និងគ្មានការថែទាំ ធ្វើឱ្យទឹកភ្លៀងហូរចូលទៅក្នុងបរិ​វេណ​ជណ្តើរ ហើយឬសឈើក៏បានដុះចាក់ចូលបំផ្លាញគ្រឹះជណ្តើរ។

គោលបំណងនៃការស្តារប្រព័ន្ធបង្ហូរទឹកបុរាណអោយមានតួនាទីឡើងវិញ គឺជាផ្នែកមួយសំខាន់ក្នុងចំណោមការងារអភិរក្ស និងលើកតម្លៃហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបង្ហូរទឹកបុរាណ។

លទ្ធផលទទួលបានពីកំណាយស្រាវជ្រាវពីថ្ងៃទី១ ដល់៣០ ខែកញ្ញា ឆ្នាំ២០១៧ នៅទីតាំងចំនួន ២គឺ៖ រណ្តៅទី០១ សិ្ថតនៅខាងលិចជណ្តើរបង្ហាញពីការបុកបង្ហាប់ដីខ្សាច់លាយជាមួយកំទេចថ្មភក់ធ្វើគ្រឹះ ហើយរៀបថ្មភក់មួយជាន់ពីលើ​ដើម្បីជួយទប់ពង្រឹងគ្រឹះជណ្តើរបន្ថែម។ រណ្តៅកំណាយ​ទី០២សិ្ថត​នៅខាងកើតជណ្តើរ បង្ហាញពីការដាប់ផ្ទាំងថ្មភ្នំធម្មជាតិធ្វើជាប្រព័ន្ធបង្ហូរទឹកស្របជាមួយជណ្តើរ។


កំណាយបុរាណវិទ្យា សម្រាប់សា ...

បន្ទាប់ពីប្រាសាទព្រះវិហ ...

Thursday, October 26, 2023

កំណាយបុរាណវិទ្យានៅផ្នែកខាង ...

ប្រាសាទព្រះវិហារ បានចុៈ ...

Thursday, October 26, 2023

កំណាយបុរាណវិទ្យាបរិវេណជណ្ត ...

យោងតាមតម្រូវការជាក់ស្តែ ...

Thursday, October 26, 2023

កំណាយបុរាណវិទ្យា ដើម្បីដឹក ...

ចម្លាក់សត្វគោចំនួន៣ ត្រ ...

Thursday, October 26, 2023