3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Archaeological excavations around Gopura V

កំណាយបុរាណវិទ្យាបរិវេណគោបុរៈទី៥

Thursday, October 26, 2023

កំណាយបុរាណវិទ្យាបរិវេណគោបុរៈទី៥

អនុសាសន៍អ្នកជំនាញអាដហុកនៃអង្គការយូណេស្កូកាលពីថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០១៤ បានស្នើអោយមានការសិក្សា បុរាណវិទ្យានៅជុំវិញបរិវេណគោបុរៈទី៥ អំពីកំរិតនៃភាពរឹងមាំសំណង់​ និងបញ្ហាប្រព័ន្ធបង្ហូរទឹក។ លើសពីនោះ ការសិក្សា លំអិតអំពីការជួសជុល និងអភិរក្សក៏ត្រូវបានផ្តល់ អនុសាសន៍បន្ថែម។

គោលបំណងនៃការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅគោបុរៈទី៥ គឺដើម្បីសិក្សាលំអិតអំពី រចនាសម្ព័ន្ធគ្រឹះសំណង់ និងខឿន ជុំវិញគោបុរៈទី៥។ លើសពីនោះ ការសិក្សាក៏ផ្តោតទៅលើប្រព័ន្ធ​បង្ហូរទឹកដើម្បីរំដោះទឹកកុំអោយដក់ និងជ្រាបចូលក្នុង រចនាសម្ព័ន្ធគ្រឹះសំណង់ ដែលបណ្តាលអោយ ស្រុត និង​រលំ។  

ការធ្វើកំណាយស្រាវជ្រាវមានពីរដំណាក់កាលគឺ៖ ដំណាក់កាលទី១ ពីថ្ងៃទី៤ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ បានធ្វើ កំណាយបីទីតាំងនៅផ្នែកខាងលិចនៃគោបុរៈទី៥ និងស្ពានហាល។ រីឯ ដំណាក់កាលទី២ ពីថ្ងៃទី២៩ ខែមេសា ដល់​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥ បានធ្វើកំណាយ៦ទីតាំង នៅខាងលើ ខាងជើង និងខាងកើតគោបុរៈទី៥។ លទ្ធផលកំណាយ បាន បង្ហាញថា ការបង្ហាប់គ្រឹះ សំណង់គឺប្រើកំទេចថ្មភក់ ដីឥដ្ឋ និងខ្សាច់។ លើសពីនោះ មានបំណែកក្បឿង យ៉ាងច្រើនបានរក ឃើញ ដែលបញ្ជាក់ថាសំណង់គោបុរៈទី៥ ប្រក់ក្បឿង។ សំណង់បានស្រុតដោយសារ ទឹកហូរចូលគ្រឹះ ហើយ ធ្វើអោយដីគ្រឹះ ហូរចេញក្រៅបណ្តាលឱ្យស្រុត។


កំណាយបុរាណវិទ្យា សម្រាប់សា ...

បន្ទាប់ពីប្រាសាទព្រះវិហ ...

Thursday, October 26, 2023

កំណាយបុរាណវិទ្យានៅផ្នែកខាង ...

ប្រាសាទព្រះវិហារ បានចុៈ ...

Thursday, October 26, 2023

កំណាយបុរាណវិទ្យាបរិវេណជណ្ត ...

យោងតាមតម្រូវការជាក់ស្តែ ...

Thursday, October 26, 2023

កំណាយបុរាណវិទ្យា ដើម្បីដឹក ...

ចម្លាក់សត្វគោចំនួន៣ ត្រ ...

Thursday, October 26, 2023