6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg
Archaeological excavations at Western Baray

កំណាយបុរាណវិទ្យានៅបារាយណ៍ខាងលិច

Thursday, October 26, 2023

កំណាយបុរាណវិទ្យានៅបារាយណ៍ខាងលិច

បារាយណ៍គ១ ឬបារាយណ៍ខាងលិច គឺជាសំណង់រក្សាទឹកបុរាណមួយស្ថិតនៅទិសខាងត្បូង ឆៀងខាងលិច ប្រាសាទព្រះវិហារក្នុងតំបន់ ការពារទី២នៃរមណីយដ្ឋាន ប្រាសាទព្រះវិហារ។   នៅក្នុងទសវត្ស​ឆ្នាំ២០០០ ប្រជាជនបានទៅតាំងទីរស់នៅក្នុងបារាយណ៍គ១ ដែលបង្កអោយបារាយណ៍ទាំងមូលបាត់រូបរាង។ បន្ទាប់ពីបង្កើត អាជ្ញាធរជាតិព្រះវិហារនៅឆ្នាំ២០០៦ រាជរដ្ឋាភិបាលបានចេញ គោលការណ៍​ប្តូរទីតាំងប្រជាជន ដែលទៅរស់នៅ ទីនោះឲ្យទៅរស់នៅ  ភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន ដែលបង្កើត​ នៅឆ្នាំ២០១០។

គោលបំណងគឺដើម្បីស្តារដីចាក់បង្គរ និងបញ្ចូលទឹកក្នុងបារាយណ៍ឡើងវិញ និងលើកតម្លៃប្រវត្តិសាស្ត្រ​ និងតួនាទី បារាយណ៍ឡើងវិញ។ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១០ ក្រុមការងារ បុរាណវិទ្យាបានធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា បង្ការចំនួន៥កន្លែង ដើម្បីស្រាវជ្រាវ និងស្វែងយល់ អំពីសក្តានុពលផ្នែកបុរាណ វិទ្យា និងកំណកដីចាក់បង្គរ។

លទ្ធផលទទួលបានគឺទំនប់ព័ទ្ធជុំវិញបារាយណ៍មានបណ្តោយប្រវែង៤៤០ម៉ែត្រ និងទទឹង២៤០ ម៉ែត្រ។  បាតទំនប់ និងបាតបារាយណ៍ពីដើមស្ថិតនៅលើសណ្ឋានដីតែមួយ ហើយមានប្រភេទដីដូចគ្នា ពោលគឺដីមុនការសាងសង់បារាយណ៍។  បាតទំនប់ប៉ែកឦសាន្តមានកំពស់ខ្ពស់ជាងប៉ែកនិរតី ១.៥០ម៉ែត្រ។


កំណាយបុរាណវិទ្យា សម្រាប់សា ...

បន្ទាប់ពីប្រាសាទព្រះវិហ ...

Thursday, October 26, 2023

កំណាយបុរាណវិទ្យានៅផ្នែកខាង ...

ប្រាសាទព្រះវិហារ បានចុៈ ...

Thursday, October 26, 2023

កំណាយបុរាណវិទ្យាបរិវេណជណ្ត ...

យោងតាមតម្រូវការជាក់ស្តែ ...

Thursday, October 26, 2023

កំណាយបុរាណវិទ្យា ដើម្បីដឹក ...

ចម្លាក់សត្វគោចំនួន៣ ត្រ ...

Thursday, October 26, 2023