ការសាងសង់អង់តែនដើម្បីបំរើសេវាកម្មសាធារណៈរបស់ប្រជាពលរដ្ឋក្នុងតំបន់ប្រាសាទជាផ្នែកមួយនៃការអភិវឌ្ឍន៍ក្នុងតំបន់បេតិកភណ្ឌ។ ទន្ទឹមនឹងនេះ ការសិក្សាអំពីផលប៉ះពាល់ដល់រមណីយដ្ឋាន ក៏ជារឿងចាំបាច់ដែលត្រូវអនុវត្ត។
គោលបំណង ដើម្បីបំពេញតម្រូវការប្រើប្រាស់ប្រព័ន្ធស្មាតហ្វូនបន្ថែមសម្រាប់វិស័យ ទេសចរណ៍ ក៏ដូចជាតម្រូវការចាំបាច់សម្រាប់ស្ថាប័ន ដែលកំពុងបំពេញការងារនៅក្នុងតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ។ អាជ្ញាធរជាតិព្រះវិហារបានឯកភាពឱ្យក្រុមហ៊ុនទូរស័ព្ទចល័តស្មាតហ្វូនសិក្សាសាងសង់បង្គោលអង់តែននៅក្នុងតំបន់ការពារទី០២ និងតំបន់ការពារទី៣ (ខ) នៃរមណីយដ្ឋានប្រាសាទព្រះវិហារ។
លទ្ធផលទទួលបានពីកំណាយបុរាណវិទ្យាបង្ការចំនួនពីរទីតាំងខាងលើ ដែលបានអនុវត្តពីថ្ងៃទី១៤ ដល់ទី១៦ ខែតុលា ឆ្នាំ២០២០ គឺពុំប្រទះឃើញមានសំណង់បុរាណទេ មានតែបំណែកភាជន៍ពណ៌ត្នោតមួយគត់។ ដូច្នេះការសាងសង់បង្គោលអង់តែនអាចធ្វើទៅបាន។