3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Archaeological excavations on the western drainage system at causeway between Gopura IV and V

កំណាយបុរាណវិទ្យាប្រព័ន្ធបង្ហូរទឹកខាងលិចស្ពានហាល​ចន្លោះគោបុរៈទី៤ និងទី៥

Thursday, October 26, 2023

កំណាយបុរាណវិទ្យាប្រព័ន្ធបង្ហូរទឹកខាងលិចស្ពានហាល​ចន្លោះគោបុរៈទី៤ និងទី៥

ប្រាសាទព្រះវិហារបានសាងសង់លើកំពូលភ្នំសណ្ដូកពីត្បូងទៅជើង មានប្រវែងប្រហែល ៨៥០ម៉ែត្រ ហើយមានរៀបចំប្រព័ន្ធបង្ហូរទឹកនៅផ្នែកខាងលិច និងប្រព័ន្ធសំណង់រក្សាទឹកនៅផ្នែកខាងកើតនៃអ័ក្សស្ពានហាល។ ប្រព័ន្ធបង្ហូរទឹកបុរាណចន្លោះគោបុរៈទី៤ និងទី៥ នៅផ្នែកខាងលិចនៃស្ពានហាលបានកកស្ទះ ដោយសារដីហូរតាមទឹកភ្លៀងមកចាក់បង្គរ ហើយពុំមានការថែទាំអស់រយៈពេលរាប់សតវត្សមកហើយ។ ការកកស្ទះប្រព័ន្ធបង្ហូរទឹកបានបង្កហានិភ័យយ៉ាងខ្លាំងដល់រចនាសម្ព័ន្ធ គ្រឹះស្ពានហាលទាំងមូល និងបានធ្វើឱ្យបង្គោលផ្កាឈូកអមសងខាងផ្លូវបានដួលរលំ។

គោលបំណងដើម្បីអភិរក្សស្ពានហាលនៅចន្លោះគោបុរៈទី៤ និងទី៥ ដែលបានខូចខាតដោយ ទឹកហូរជន់លិច ធ្វើឱ្យស្រុតគ្រឹះស្ពានហាលផ្នែកខាងកើត និងដួលរលំបង្គោលផ្កាឈូកស្ទើទាំងស្រុងទើប នៅខែសីហា ឆ្នាំ២០១៦ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានធ្វើកំណាយស្វែងយល់អំពីការរៀបចំ រចនាសម្ព័ន្ធប្រព័ន្ធបង្ហូរទឹកនៅផ្នែកខាងលិចស្ពានហាល។

លទ្ធផលទទួលបានពីរណ្តៅកំណាយចំនួន៤ទីតាំង នៅតាមបណ្ដោយខាងលិចនៃស្ពានហាល ចន្លោះគោបុរៈទី៤ និងទី៥ បានបង្ហាញថា មានការរៀបចំរចនាសម្ព័ន្ធប្រព័ន្ធបង្ហូរបុរាណ ដោយមាន ការដាប់ថ្មភ្នំធម្មជាតិ និងរៀបចំបុកបង្ហាប់គ្រឹះបំពេញបន្ថែម។ ដោយសារប្រព័ន្ធបង្ហូរទឹកបុរាណត្រូវបានកកស្ទះ ធ្វើឱ្យទឹកហូរចូលទៅបំផ្លាញរចនាសម្ព័ន្ធស្ពានហាល។ ដើម្បីរំដោះទឹកភ្លៀងចេញពីស្ពានហាល ក្រុមការងារបានជីកប្រឡាយថ្មីស្រប និងឃ្លាតពីស្ពានហាលប្រវែង ១ម៉ែត្រ ទទឹង ០១ម៉ែត្រ និងជម្រៅ ៥០សង់ទីម៉ែត្រ។


កំណាយបុរាណវិទ្យា សម្រាប់សា ...

បន្ទាប់ពីប្រាសាទព្រះវិហ ...

Thursday, October 26, 2023

កំណាយបុរាណវិទ្យានៅផ្នែកខាង ...

ប្រាសាទព្រះវិហារ បានចុៈ ...

Thursday, October 26, 2023

កំណាយបុរាណវិទ្យាបរិវេណជណ្ត ...

យោងតាមតម្រូវការជាក់ស្តែ ...

Thursday, October 26, 2023

កំណាយបុរាណវិទ្យា ដើម្បីដឹក ...

ចម្លាក់សត្វគោចំនួន៣ ត្រ ...

Thursday, October 26, 2023