3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Border demarcation of Koh Ker Site

Border demarcation of Koh Ker Site

Friday, October 27, 2023

Border demarcation of Koh Ker Site

រមណីយដ្ឋានប្រាសាទកោះកេរ ជាតំបន់អភិរក្សបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់មនុស្សជាតិទូទៅ ដែលដូនតាខ្មែរបានបន្សល់ទុក។ ដើម្បីធានាបាននូវកិច្ចការពារ និងអភិវឌ្ឍឲ្យកាន់តែប្រសើរលើកេរដំណែលដូចជា៖ បុរាណវិទ្យា ជាតិពន្ធុវិទ្យា នរវិទ្យា ប្រវតិ្តវិទ្យា ធនធានធម្មជាតិ និងជីវៈចម្រុះ ព្រះរាជក្រិត្យស្តីពីការកំណត់តំបន់ការពាររមណីយដ្ឋានប្រាសាទកោះកេរត្រូវបានបង្កើតឡើង។ នៅរមណីយដ្ឋានប្រាសាទកោះកេរ រាជរដ្ឋាភិបាលកម្ពុជាក៏បានបង្កើត និងកែសម្រួលតំបន់ការពារឡើងវិញដែរគឺ ដំបូងបង្កើតនៅឆ្នាំ២០០៤ និងបានកែសម្រួលឡើងវិញនៅឆ្នាំ២០២០។

ដើម្បីឲ្យព្រះរាជក្រិត្យកាន់តែមានប្រសិទ្ធិភាព និងជ្រាបសព្វទិសទីដល់សហគមន៍ដែលរស់នៅក្នុង និងជុំវិញតំបន់រណីយដ្ឋានទាំងពីរនេះ អាជ្ញាធរជាតិព្រះវិហារបានខិតខំផ្សព្វផ្សាយច្បាប់ទាំងនេះ ដោយដំឡើងស្លាកព៌ត័មាន និងបោះបង្គោលព្រំការពារនៅលើខ្សែបន្ទាត់តំបន់ការពារទាំងនោះ។ គោលបំណងសំខាន់នោះគឺ ឲ្យប្រជាពលរដ្ឋយល់ដឹងពីការការពារ និងអភិរក្ស​រមណីយដ្ឋានប្រាសាទកោះកេរឲ្យកាន់តែច្បាស់ ដើម្បីចូលរួមថែរក្សា ការពារ និងលើកតម្លៃកេរដំណែលដូនតា​ ធនធាន​ធម្មជាតិ និងទេសភាពវប្បធម៌របស់រមណីយដ្ឋាន។

ជាលទ្ធផល ក្រុមការងារអាជ្ញាធរជាតិព្រះវិហារសហការជាក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរួមគ្នាចុះអនុវត្តគម្រោងនេះ ដោយបោះបង្គោលព្រំបេតុងសម្រេចបាន១០០%​ ដូចការគ្រោងទុកនៅឆ្នាំ២០២០-២០២២ ដោយប្រើប្រាស់ថវិកាជាតិ។ នៅរមណីយដ្ឋានប្រាសាទកោះកេរ បង្គោលព្រំបេតុងដែលបានបោះសរុប​មាន ៤៤៧បង្គោលដូចជា៖ ១-បង្គោលធំនិងកណ្តាលសម្គាល់តំបន់ការពារទី១និងទី២មាន ៩៨បង្គោល, ២-បង្គោលតូចសម្គាល់តំបន់ការពារទី៣មាន ៣៤៩បង្គោល និង៣- ស្លាក​សញ្ញា​បង្ហាញទីតាំងតំបន់ការពារមាន២ទីតាំង។


Hospitality Building Touri ...

បន្ទាប់ពីប្រាសាទព្រះវិហ ...

Friday, October 27, 2023

Dormitory for officers

សមិទ្ធិផលថ្មីមួយក្នុងកំ ...

Friday, October 27, 2023

Preah Vihear National Auth ...

ទន្ទឹមគ្នានឹងកិច្ចការរៀ ...

Friday, October 27, 2023

Construction of Concrete r ...

បន្ទាប់ពីប្រាសាទព្រះវិហ ...

Friday, October 27, 2023