3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Border demarcation of Preah Vihear site

ការបោះបង្គោលព្រំកំណត់តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ

Friday, October 27, 2023

ការបោះបង្គោលព្រំកំណត់តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ

រមណីយដ្ឋានប្រាសាទព្រះវិហារ ជាតំបន់អភិរក្សបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់មនុស្សជាតិទូទៅ ដែលដូនតាខ្មែរបានបន្សល់ទុក។ ដើម្បីធានាបាននូវកិច្ចការពារ និងអភិវឌ្ឍឲ្យកាន់តែប្រសើរលើកេរដំណែលដូចជា៖ បុរាណវិទ្យា ជាតិពន្ធុវិទ្យា នរវិទ្យា ប្រវតិ្តវិទ្យា ធនធានធម្មជាតិ និងជីវៈចម្រុះ ព្រះរាជក្រិត្យស្តីពីការកំណត់តំបន់ការពាររមណីយដ្ឋានព្រះវិហារត្រូវបានបង្កើតឡើង។ នៅរមណីយដ្ឋានព្រះវិហារ ព្រះរាជក្រិត្យស្តីពីការការពាររមណីយដ្ឋាននេះត្រូវបង្កើតឡើងនៅឆ្នាំ២០០៦ និងក្រោយមកទៀតត្រូវបានកែសម្រួលឡើងវិញនៅឆ្នាំ២០១១ ដែលបានបែងចែកតំបន់ការពារជា៤តំបន់ផ្សេងៗគ្នាទៅតាមកម្រិតការពារ និងការអភិវឌ្ឍន៍តំបន់នេះ។

ដើម្បីឲ្យព្រះរាជក្រិត្យកាន់តែមានប្រសិទ្ធិភាព និងជ្រាបសព្វទិសទីដល់សហគមន៍ដែលកំពុងរស់នៅក្នុង និងជុំវិញតំបន់រណីយដ្ឋានទាំងពីរនេះ។ អាជ្ញាធរជាតិព្រះវិហារបានខិតខំផ្សព្វផ្សាយច្បាប់ទាំងនេះ ដោយដំឡើងស្លាកព៌ត័មាន និងបោះបង្គោលព្រំការពារនៅលើខ្សែបន្ទាត់តំបន់ការពារទាំងនោះ។ គោលបំណងសំខាន់នោះគឺ ឲ្យប្រជាពលរដ្ឋយល់ដឹងពីការការពារ និងអភិរក្ស​នៃរមណីយដ្ឋានប្រាសាទព្រះវិហារឲ្យកាន់តែច្បាស់ ដើម្បីចូលរួមថែរក្សា ការពារ និងលើកតម្លៃកេរដំណែលដូនតា​ ធនធាន​ធម្មជាតិ និងទេសភាពវប្បធម៌របស់រមណីយដ្ឋាន។

ជាលទ្ធផល ក្រុមការងារអាជ្ញាធរជាតិព្រះវិហារសហការជាក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរួមគ្នាចុះអនុវត្តគម្រោងនេះ ដោយបោះបង្គោលព្រំបេតុងសម្រេចបាន១០០%​ ដូចការគ្រោងទុកនៅឆ្នាំ២០២១-២០២២ ដោយប្រើប្រាស់ថវិកាជាតិ។ នៅរមណីយដ្ឋានប្រាសាទព្រះវិហារ បង្គោលព្រំការពារសរុបមាន ៣៧៤បង្គោល ក្នុងនោះ (១) បង្គោលធំមានស្លាកបេតិកភណ្ឌភិភពលោកចំនួន​ ២បង្គោល (២) បង្គោលកណ្តាលមានចំនួន ១៤ បង្គោល និង(៣) បង្គោលតូចមានចំនួន ១១៦បង្គោល (៤) បង្គោលព្រំចំណីផ្លូវជាតិ៦២ខ មានចំនួន២៤២បង្គោល។ លើសពីនេះ ក្រុមការងារក៏បានតម្លើងស្លាកព៌ត័មានដូចជា (១) ផែនទីតំបន់ការពារ ៣ផ្ទាំង (២) សេក្តីជូនដំណឹង ១៣ផ្ទាំង (៣) ចំណីផ្លូវតំបន់៣ខ ៦ផ្ទាំង និងគម្របការពារព្រៃ ១៦៦ផ្ទាំង។


អគារបដិសណ្ឋារកិច្ចទេសចរណ៍ប ...

បន្ទាប់ពីប្រាសាទព្រះវិហ ...

Friday, October 27, 2023

អន្តេវាសិកស្ថានសម្រាប់មន្រ្តី

សមិទ្ធិផលថ្មីមួយក្នុងកំ ...

Friday, October 27, 2023

អគារស្នាក់ការកណ្តាលអាជ្ញាធ ...

ទន្ទឹមគ្នានឹងកិច្ចការរៀ ...

Friday, October 27, 2023

ការសាងសង់ផ្លូវបេតុងលើភ្នំប ...

បន្ទាប់ពីប្រាសាទព្រះវិហ ...

Friday, October 27, 2023