3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Construction of Wooden staircase beside of the eastern ancient stairs

Construction of Wooden staircase beside of the eastern ancient stairs

Friday, October 27, 2023

Construction of Wooden staircase beside of the eastern ancient stairs

ដើម្បីឡើងទៅដល់ទីស្ថានព្រះឥសូ នៅលើភ្នំប្រាសាទព្រះវិហារដោយថ្មើជើង​ព្រះមហាក្សត្រខ្មែរជំនាន់នោះបានសង់ផ្លូវឡើងតែពីរខែ្សប៉ុណ្ណោះ មួយនៅខាងជើងសណ្តូកតាមអ័ក្សរប្រាសាទ និងមួយទៀតនៅខាងកើតប្រាសាទ ទៅជួបគ្នានៅគោបុរៈទី៥។ ផ្លូវឡើងទាំងពីរនេះបានទទួលរងនូវការខូចខាតរចនាសម្ព័ន្ធជណ្តើរច្រើនកន្លែងដោយអាយុកាលថ្ម និងកត្តាធម្មជាតិ ដែលធ្វើពិបាកក្នុងដើរឡើងទៅលើភ្នំ។ នៅក្នុងឆ្នាំ២០០៩-២០១០ ក្រុមការងារពិសេស​ថ្នាក់ជាតិ ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិព្រះវិហារ បានគិតគូរៀបចំស្ថាបនាជណ្តើរឈើអមជណ្តើរបុរាណខាងកើតនេះឡើងវិញ។

គោលបំណងគម្រោងស្ថាបនាជណ្តើរឈើនេះ គឺដើម្បីលើកតម្លៃជាប្រវត្តិសាស្រ្តឡើងវិញដោយ មិនប៉ះពាល់ដល់ជណ្តើរបុរាណ និងបង្កើតខ្សែទស្សនាថ្មីសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមានបំណងចង់ដឹង និងស្គាល់ព្រៃប្រឹក្សា និងដកបទពិសោធន៍ឡើងភ្នំប្រាសាទព្រះវិហារតាមផ្លូវជណ្តើរបុរាណមួយនេះ។

ជាលទ្ធផល ក្រុមការងារសម្រេចបានដោយជោគជ័យសម្រាប់ការអនុវត្តគម្រោងនេះ ក្រោមការទ្រទ្រង់ថវិកាជាតិទាំងស្រុងមានដូចជា៖​ ជណ្តើរឈើប្រវែង១៥០០ម៉ែត្រ ដែលមានកាំជណ្តើរ ២២៤២កាំ ១៩១ថាស សាលាសំណាក់ និងបន្ទប់ទឹកចំនួន៥ទីតាំង ចាប់ជាជើងភ្នំស្របតាមជណ្តើរបុរាណខាងកើតឡើងទៅដល់គោបុរៈទី៥នៃប្រាសាទព្រះវិហារ។


Hospitality Building Touri ...

បន្ទាប់ពីប្រាសាទព្រះវិហ ...

Friday, October 27, 2023

Dormitory for officers

សមិទ្ធិផលថ្មីមួយក្នុងកំ ...

Friday, October 27, 2023

Preah Vihear National Auth ...

ទន្ទឹមគ្នានឹងកិច្ចការរៀ ...

Friday, October 27, 2023

Construction of Concrete r ...

បន្ទាប់ពីប្រាសាទព្រះវិហ ...

Friday, October 27, 2023